News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Jonathan K.S. Choi ប្រធានសភាពាណិជ្ជកម្មចិន សម្ព័ន្ធសហគ្រិននៅតំបន់ឆ្នេរសមុទ្រ និងក្រុមហ៊ុនសាន់វ៉ា គ្រុប អមដំណើរដោយគណៈប្រតិភូមកពី ក្វាងទុង ហុងកុង និងម៉ាកាវ នៃប្រទេសចិន ជាង ៦០រូប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ និងប្រមូលធាតុចូលដើម្បីរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសភាពាណិជ្ជកម្មថ្មីតាមរយៈប្រព័ន្ធវីដេអូ (Zoom Conference) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឧកញ៉ា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា លោក លោកស្រី តំណាងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តស្វាយរៀង មណ្ឌលសភាពាណិជ្ជកម្មខេត្តកណ្តាល-កំពង់ឆ្នាំង និងមណ្ឌលខេត្តកំពត-កែប ព្រមទាំងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំសហការីនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក ចូលកិច្ចប្រជុំលើកទី១ នៃក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
Newsសេចក្តីជូនដំណឹងស្តីពី៖ ការដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយ និង/ឬលុបបំបាត់ពន្ធគយរបស់ព្រះរាជាណាចក្រកម្ពុជា ស្របតាមនាមវលី នៃតារាងពន្ធគយសុខដុមរបស់អាស៊ានឆ្នាំ២០២២ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន (AJCEP)
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និង ឯកឧត្តម ឡេង សេង រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធាន គ.ប.ក. បានដឹកនាំកិច្ចប្រជុំចង្អៀតបច្ចេកទេស ដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីលក្ខខណ្ឌនិងនីតិវិធីនៃការស្នើសុំគោលការណ៍អនុគ្រោះក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ដើម្បីជួយជំរុញឱ្យដំណើរការក្នុងការពិភាក្សាក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ គ.ប.ក. នាពេលខាងមុខ មានភាពរលូន ឆាប់រហ័ស និងទទួលបាននូវប្រសិទ្ធភាព។