News(មណ្ឌលគិរី)៖ នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត និងគណៈគ្រប់គ្រងសាលា បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី សុវត្តិភាពម្ហូបអាហារ ជូនដល់សិស្សានុសិស្ស នៃអនុវិទ្យាល័យ សុខសាន្ត ស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលមានសិស្សានុសិស្សចូលរួមសរុបប្រមាណ ចំនួនជាង ២០០នាក់ និងចែកជូននូវរូបភាពចំនួន ២០០ ផ្ទាំង ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(កំពង់ធំ)៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ធំ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុវត្តិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រេីប្រាស់ កិច្ចការហាឡាល និងរបៀបប្រើប្រាស់ CCF Complaint App ជូនដល់លោកគ្រូ អ្នកគ្រូន និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ភូមិក្តី ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារយេនឌ័រ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំរបាយការណ៍លទ្ធផលការងារយេនឌ័រ រយៈពេល៩ខែ ឆ្នាំ២០២៤ និងទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីតំណាងពីនាយកដ្ឋានចំណុះឱ្យក្រសួងពាណិជ្ជកម្ម និងលោកស្រីតំណាងពីបណ្តាមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង២៥ ដែលមានអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ សរុបចំនួន ៨១នាក់។
News(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លើកទី២០។