News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍ «Cambuild 2024» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រួមទាំងពាណិជ្ជករជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកស្រី Ms. Sarah Ellerman ជា Assistant USTR for Southeast Asia and the Pacific បានអញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាក្រុមការងារលើវិស័យការងារ ក្រោមកិច្ចព្រមព្រៀងស្តីពីក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាអំពីវឌ្ឍនភាពក្នុងវិស័យការងារនាពេលកន្លងមក តាមប្រព័ន្ធវីដេអូ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាព លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើបទបង្ហាញ ស្ដីពី “កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)” ចែករំលែកដល់ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលដឹកនាំដោយ ឯកឧត្តម ហួន ច័ន្ទថុន ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដោយមានការអញ្ជើញចូលរួមពី ប្រតិភូគណបក្សនយោបាយទាំងអស់ដែលសមាជិកសមាជិកានៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នីតិកាលទី៧ នៃរដ្ឋសភា។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ - ប្រេងសាំងធម្មតា = ៣.៩០០រៀល/លីត្រ (ចុះថ្លៃ ១០០៛) - ប្រេងម៉ាស៊ូត = ៣.៧៥០រៀល/លីត្រ (ចុះថ្លៃ ១០០៛)
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយអនុព័ន្ធពាណិជ្ជកម្មនៅក្រៅប្រទេសទាំងអស់ តាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាពីទម្រង់របាយការណ៍ប្រចាំខែថ្មី ដែលទទួលបានពីអនុព័ន្ធពាណិជ្ជកម្ម ឱ្យកាន់តែមានភាពល្អប្រសើរ និងពិភាក្សាពីការងារផ្សេងៗទៀតរបស់អនុព័ន្ធពាណិជ្ជកម្ពុជាប្រចាំនៅក្រៅប្រទេស។