News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមជាមួយ លោក យូគីហ៊ីរ៉ូ អ៊ីកាវ៉ា ប្រធានសមាគម The Tokyo New Business Conference (NBC) និងក្រុមហ៊ុនចំនួន ២៧ក្រុមហ៊ុនទៀត ដើម្បីផ្លាស់ប្ដូរយោបល់អំពីបរិយាកាសធុរកិច្ចពាណិជ្ជកម្ម និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីស្វែងរកឱកាសបង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសជប៉ុន និងកម្ពុជានាពេលអនាគត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីទទួលស្ដាប់របាយការណ៍វឌ្ឍនភាពការងារ និងពិនិត្យលើឯកសារពាក់ព័ន្ធនានាដោយមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមការងារចំពោះកិច្ចជំរុញការនាំចេញស្រូវ-អង្ករកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ឆ្នាំ២០២៥-២០៣០ ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃក្រសួងពាណិជ្ជកម្ម ឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ាជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ជាសមាជិក សមាជិការរបស់ក្រុមការងារចំពោះកិច្ចជំរុញការនាំចេញស្រូវ-អង្ករកម្ពុជា រួមទាំងក្រុមការងារនៃអង្គការ FAO ជាច្រើនរូប។
News(ភ្នំពេញ) ៖ នារសៀលថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “ការកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន ក្នុងយុគសម័យថ្មី” ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលផ្សព្វផ្សាយ អាស៊ីប៉ាស៊ីហ្វិក នៃនាយកដ្ឋានកិច្ចការកម្មសិទ្ធិបោះពុម្ពផ្សាយភាសាបរទេសប្រទេសចិន បណ្ឌិតសភារ្យសហសម័យចិន និងសិក្សាសាកល គ្រឹះស្ថានបោះពុម្ពភាសាបរទេស សារព័ត៌មាន ASEANTOP News និងសហការរៀបចំដោយមូលនិធិដើម្បីអភិវឌ្ឍវប្បធម៌ចិននៅកម្ពុជា។
News(ម៉ុងត្រេអាល កាណាដា)៖ នាថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Investissement Quebec International នៅទីស្នាក់ការក្រុមហ៊ុន ក្នុងទីក្រុងម៉ុងត្រេអាល ខេត្តហ្កេបិក ប្រទេសកាណាដា។