News(រាជធានីអាប៊ុយដាប៊ី)៖ នាល្ងាចថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិព័រណ៌អាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងកម្មវិធីថ្នាក់រដ្ឋមន្រ្តី ស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ក្នុងឱកាសនោះលោកជំទាវរដ្ឋមន្រ្តី បានចូលរួមផ្តល់បទអន្តរាគមន៍គាំទ្រលើការដាក់បញ្ចូលអត្ថបទកិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងកិច្ចព្រមព្រៀង WTO ដោយបានគូសបញ្ជាក់នូវសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះ និងការធានានូវផលប្រយោជន៍របស់សមាជិកទាំងអស់ រួមទាំងកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ ។
News(រាជធានីអាប៊ុយដាប៊ី)៖ នារសៀលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៌ជាតិអាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយ ឯកឧត្តម Djatmiko Bris Witjaksono អគ្គនាយកចរចាពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីកិច្ចការងារទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងកម្រិតតំបន់ ព្រមទាំងការដើរតួនាទីដ៏សំខាន់របស់អាស៊ាន នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។
News(រាជធានីអាប៊ុយដាប៊ី)៖ នារសៀលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិព័រណ៌អាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយ លោកជំទាវ Pimchanok PITFIELD អគ្គរាជទូតនៃស្ថាបេសកកម្មអចិន្ដ្រៃយ៍នៃប្រទេសថៃប្រចាំអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងតួនាទីរបស់ប្រទេសទាំងពីរ ព្រមទាំងអាស៊ាន នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។
News(រាជធានីអាប៊ុយដាប៊ី)៖ នារសៀលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិព័រណ៌អាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយ ឯកឧត្តម Bernardo Ivo Cruz រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មអន្តរជាតិ និងវិនិយោគបរទេសនៃប្រទេសព័រទុយហ្គាល់ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងតួនាទីរបស់ប្រទេសទាំងពីរក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។
News(រាជធានីអាប៊ុយដាប៊ី)៖ នារសៀលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិព័រណ៌អាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តីរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមប្រធានបទស្តីពីជំនួយគាំទ្រដល់វិស័យពាណិជ្ជកម្មសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចនាពេលអនាគត ក្នុងអំឡុងពេលចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីបង្ហាញពីបទពិសោធន៍របស់កម្ពុជាស្តីពីឧត្តមានុវត្តន៍ ផលប៉ះពាល់ និងមេរៀនក្នុងការអនុវត្តកម្មវិធី និងគម្រោងគាំទ្រវិស័យពាណិជ្ជកម្ម ព្រមទាំងបានផ្តល់មតិយោបល់ទៅលើកម្មវិធីជំនួយសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងការធ្វើសមាហរណកម្មទៅក្នុងពាណិជ្ជកម្មពិភពលោក។