News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារទី៦ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនបេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចំនួន ៤៧រូប ស្រីចំនួន ៣០រូប និងអាហារូបករណ៍រាជរដ្ឋាភិបាលជប៉ុន ចំនួន ៥រូប ស្រីចំនួន ២រូប សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ចូលជួបសម្ដែងការគួរសម មុនទៅបន្តការសិក្សានៅប្រទេសជប៉ុន ដើម្បីទទួលបានអនុសាសន៍ណែនាំ និងស្វែងយល់អំពីសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្មដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៤។
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍នាំចូល និងនាំចេញប្រទេសចិន (China Import and Export Fair “Canton Fair”) លើកទី១៣៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ផាចូវ(Pazhou) ទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២២៤ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមធ្វើបទបង្ហាញ ក្នុងកម្មវិធី “ជំនួបផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន” ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងអ្នកធុរកិច្ចកម្ពុជានិងជប៉ុន ជាច្រើនរូប។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូរបស់ក្រុមហ៊ុន Adidas ប្រចាំតំបន់អាស៊ីអាគ្នេយ៍ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្មរបស់ក្រុមហ៊ុន Adidas តាមរយៈការកសាងទំនាក់ទំនងរវាងអ្នកបញ្ជាទិញ និងអ្នកផ្គត់ផ្គង់ក្នុងស្រុក និង ស្វែងយល់បន្ថែមពីគោលនយោបាយនានា ដាក់ចេញដោយរដ្ឋាភិបាលក្នុងការសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនបរទេស។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤