News(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ត្រីជំនាញ ប.ស.ស. ចុះធ្វើប័ណ្ណសមាជិក ប.ស.ស. ដើម្បីផ្ដល់ភាពងាយស្រួលជូន អ្នកក្នុងបន្ទុក (សហព័ទ្ធ និងកូន) របស់មន្ត្រីរាជការដែលមានបំណងស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស.។ ក្នុងរយៈពេល ២ថ្ងៃនេះ សហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ ដែលបានមកធ្វើប័ណ្ណ ប.ស.ស. មានចំនួន ២៦០នាក់ ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្ដីពី “ដំណើរ២០ឆ្នាំ របស់កម្ពុជាក្នុងនាមជាសមាជិកអង្គការ WTO” ដោយមានការអញ្ជើញចូលរួមពីស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការ WTO ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងមន្ត្រីជំនាញ នៃនាយកដ្ឋានផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ច្បាប់។
News(រតនគិរី)៖ នាថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅខេត្តរតនគិរី មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តរតនគិរី បានរៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ៣៥៧នាក់ ដែលស្ថិតនៅសាលាបឋមសិក្សាយក្សឡោម។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារ ជាមួយ លោកស្រី Sara Minkara ទីប្រឹក្សាពិសេស របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិកស្តីពីសិទ្ធិជនពិការអន្តរជាតិ (SAIDR) និងសហការី រួមជាមួយមន្ត្រីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីការលើកកម្ពស់សិទ្ធិបុគ្គលដែលមានពិការភាព និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ពួកគាត់។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍អន្តរជាតិ «Cambodia Architec & Decor 2024, Cambodia FoodPlus Expo 2024, Cambodia Health & Beauty Expo 2024» នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម CHERDKIAT Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ឯកឧត្តម Shaharuddin bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នរដ្ឋ និង វិស័យឯកជន ជាច្រើនរូប។