News(សៀមរាប)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៧ និងយុទ្ធនាការលើកកម្ពស់តម្បាញ និងការប្រើប្រាស់ផលិតផលសូត្រកម្ពុជា បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មជាច្រើនរូប ព្រមទាំងមានការចូលរួមពីលោកជំទាវ ខេង តារាស៊ី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប តំណាងមន្ទីរ-ស្ថាប័នពាក់ព័ន្ធ ផលិតករ ពាណិជ្ជករ កសិករ សិស្សនិស្សិត សរុបប្រមាណ ៣០០នាក់។
News(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រជុំអន្តរក្រសួងស្តីពីការពិនិត្យលក្ខណៈសម្បត្តិយានយន្តថ្មីពាក់ព័ន្ធនឹងការកត់ត្រា និងការតម្កល់លិខិតប្រគល់សិទ្ធិនាំចូលទំនិញពាក់ម៉ាកផ្តាច់មុខ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Asad Yaqub តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ដើម្បីជំរុញនិងជួយសម្រួលការធ្វើពាណិជ្ជកម្មសម្រាប់វិស័យឯកជន ដោយស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅអាទិភាពរបស់ក្រសួងពាណិជ្ជកម្ម។
News(ភ្នំពេញ) ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាកិច្ចការងារបច្ចេកទេសជាមួយគណៈប្រតិភូមកពីខេត្តតុគូស៊ីម៉ា ស្តីពីការពិនិត្យលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការរវាងគ្នាសម្រាប់ការចូលរួមពិព័រណ៍ពិភពលោក ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ហៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ តំណាង JICA អញ្ញើញមកពីប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការផ្តល់ការគាំទ្រលើការរៀបចំគោលនយោបាយពាណិជ្ជកម្មឌីជីថល និងថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខេមបូឌាត្រេដ ក្រោមគម្រោង Go4eCAM។