News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Heather Wheeler MP ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងថ្នាក់ដឹកនាំរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ នៅក្នុងជំនួបនេះលោកជំទាវរដ្ឋមន្ត្រី និងលោកជំទាវប្រេសិត ក៏បានពិភាក្សា និងចែករំលែកអំពី វឌ្ឍនភាពនៃភាពជាដៃគូក្នុងការវិនិយោគរបស់ចក្រភពអង់គ្លេស (BIP) និងការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធ DCTS របស់ ចក្រភពអង់គ្លេសផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់ និងមូន រីវើសាយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Sontaya Wangsiriwate នាយកគ្រប់គ្រងក្រុមហ៊ុន CP ALL (Cambodia), លោកស្រី Anatta Thalangdee នាយកគ្រប់គ្រងផ្សារ Makro (Cambodia), និងលោកស្រី Tanarat Teeratanakiat នាយកផ្នែកទីផ្សារអន្តរជាតិ និងធនធានមនុស្ស នៃវិទ្យាស្ថានគ្រប់គ្រង Panyapiwat នៃប្រទេសថៃ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការផ្លាស់ប្តូរព័ត៌មាន គោលនយោបាយនានា ពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន/វិទ្យាស្ថាន។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកិច្ចការនារី លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារយេនឌ័រ តំណាង លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ ជាប្រធានក្រុមការងារយេនឌ័រក្រសួងពាណិជ្ជកម្ម និង លោកជំទាវ សយ បុប្ផា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោកស្រីអគ្គនាយករងជំរុញពាណិជ្ជកម្ម និងមន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ បានចូលរួមកម្មវិធីការតភ្ជាប់ស្ត្រីជាមួយនឹងឱកាសទៅកាន់ពិភពលោក ឆ្នាំ២០២៤។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ព័ត៌មាន ការលើកទឹកចិត្ត និងជំរុញស្ត្រីឱ្យក្លាយជាអ្នកដឹកនាំជំនាន់ក្រោយ តាមរយៈការពង្រឹងសមត្ថភាពដោយចូលរួមជាបេក្ខភាពសម្រាប់កម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំអនុគណៈកម្មការជំនាញទាំងបួន ដែលស្ថិតក្រោមគណៈកម្មាធិការជាតិសម្រាប់សម្របសម្រួលកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំការងារសម្រាប់ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះលើកទី១៣ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (13th JCC CLV DTA) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តអាតាភឺ ប្រទេសឡាវ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Frew BEHABTU នាយកមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្មប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីគោលបំណង និងសកម្មភាពសម្រាប់បន្តអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ជំហាន២។