News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ ដើម្បីធ្វើបច្ចុប្បន្នភាពការងាររបស់សមាគម និងទទួលស្ដាប់នូវអនុសាសន៍ណែនាំមួយចំនួនពី លោកជំទាវរដ្ឋមន្រ្តី។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម លើកទី១ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃក្រសួងពាណិជ្ជកម្ម សមាគមអ្នកច្បាប់ និងតំណាងរបស់វិស័យឯកជន។
News(ទីក្រុងហាងចូវ សាធារណរដ្ឋប្រជាមានិតចិន)៖ កាលពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហាងចូវ ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចម្រុះសម្រាប់ភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការចម្រុះចរចាតម្លើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលត្រូវបានរៀបចំឡើងដោយភាគីចិន ក្នុងគោលបំណងដើម្បីកត់សម្គាល់ ពិនិត្យពិភាក្សាតាមដានវឌ្ឍនភាពការចរចាតម្លើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដើម្បីអាចឈានទៅរកការបញ្ចប់ជាដុំកំភូន នៅចុងឆ្នាំ២០២៤។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនតំណាងក្រុមហ៊ុន SOTA Cambodia Silk និង SentoSaSilk ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវឌ្ឍនភាពវិស័យសូត្រកម្ពុជា និងការនាំចេញផលិតផលសូត្រទៅកាន់ទីផ្សារប្រទេសជប៉ុន។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ដ៏សែនមហានក្ខក្តឫក្សដ៏ឧត្តុងឧត្តម ប្រកបដោយក្តីសោមនស្សនៃមហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ។