News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Okello Oryem Henry អនុរដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋអ៊ូហ្កង់ដា ដើម្បីជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-អ៊ូហ្កង់ដា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំដើម្បីធ្វើបច្ចុប្បន្នភាពលើការងាររបស់ក្រសួងពាណិជ្ជកម្មទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញរបស់ក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំក្រុមការងារនាយកដ្ឋាននីតិកម្ម នៃក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំជាមួយលោក Roberto Leva តំណាងថ្នាក់តំបន់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង តំណាងក្រុមហ៊ុនច្បាប់ DFDL ដើម្បីពិនិត្យនិងពិភាក្សាលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យ និងរៀបចំវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី៣ នៅរដ្ឋធានីអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម ដែលកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមឧកញ៉ាកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងតំណាងមកពីវិស័យឯកជនផ្សេងៗ សរុបប្រមាណ៥៥រូប។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយទីប្រឹក្សា និងជំនួយការអមក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ទីប្រឹក្សា និងជំនួយការអមក្រសួងពាណិជ្ជកម្ម។