News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមកម្មវិធីអបអរសាទរទិវាគយអន្តរជាតិ ឆ្នាំ២០២៤ ក្រោមមូលបទ “ពង្រឹងភាពជាដៃគូប្រពៃណី និងបង្កេីតភាពជាដៃគូថ្មីមានគោលដៅរួមច្បាស់លាស់” ដែលរៀបចំឡេីងដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្ដីព្រាងអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (Draft Convention on the Establishment of the International Organization for Mediation) ដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា ទីស្ដីការគណៈរដ្ឋមន្ដ្រី (ក្រុមប្រឹក្សាអ្នកច្បាប់ និង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម) តាមប្រព័ន្ធ Zoom។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការគណ:រដ្ឋមន្ត្រី ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំពិនិត្យចុងក្រោយលេីសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលេីកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆ្នាំបូកសរុបការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ព្រមទាំងមន្រ្តីរាជការនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញាជាច្រើនរូប។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកបណ្ឌិត ប៊ូ អាប់ឌុលឡា ប្រធានក្រុមហ៊ុន BU Abdullah Investment Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ អំពីសក្ដានុពល និងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។