News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការសកម្មភាពក្នុងការរៀបចំបង្កើតសហព័ន្ធដំឡូងមីកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម មន្រ្តីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីអង្គការដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន រួមមាន៖ អង្គការ HEKS EPER GIZ, CIRD, CIAT,FAO, IFAD, CAPRED ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងរបស់ព្រីនស៍ហូលឌីងគ្រុប និងសហការី រួមមាន៖ លោក Chan T. Chem នាយកប្រតិបត្តិនៃ មូលនិធិព្រីនស៍ និង អ្នកស្រី ឌិន ណៃគាង នាយកផ្នែកទំនាក់ទំនងសាធារណៈនៃ TWPR។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក David Burke នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងសហការី របស់ក្រុមហ៊ុន SICPA.
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការតាមដានការអនុវត្តយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងតម្រង់ទិសគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃបញ្ចប់របស់ គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Go4eCAM) ក្នុងគោលបំណងបង្ហាញសមិទ្ធិផល ស្នើសុំអនុសាសន៍ណែនាំជាយុទ្ធសាស្រ្ត និងបានអនុម័តរបាយការណ៍វាយតម្លៃចុងក្រោយនៃគម្រោង Go4eCAM ដោយជោគជ័យ។
News(ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារម៉ានីឡា ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមវេទិកាសេដ្ឋកិច្ច និងភាពងាយស្រួលនៃការធ្វើអាជីវកម្ម ដែលវេទិកានេះមានគោលបំណងជួយសម្រួលដល់ការជំរុញកម្មវិធី និងគំនិតផ្តួចផ្តើមនានារបស់រដ្ឋាភិបាលហ្វីលីពីន ដើម្បីកែលម្អកំណើនសេដ្ឋកិច្ច និងជំរុញការវិនិយោគក្នុងស្រុក និងបរទេសនៅក្នុងប្រទេសហ្វីលីពីន។