News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការ អមដោយមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង នៅទីស្តីការគណរដ្ឋមន្រ្តី ដើម្បីពិនិត្យនិង ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។
News(ទីក្រុងដាវ៉ូស សហព័ន្ធស្វីស)៖ នាព្រឹកថ្ងៃអង្គារ៍ ទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជាមួយលោក SUSHANT Palakurthi Rao នាយកគ្រប់គ្រង ផ្នែកទំនាក់ទំនងសកល នៃក្រុមហ៊ុន Agility គ្រុប ដើម្បីពិភាក្សាអំពីកាលានុវត្តភាពក្នុងការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា ដើម្បីជាកិច្ចពង្រីកវិសាលភាពនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។
Newsសេចក្តីប្រកាសព័ត៌មានស្តីពី៖ លទ្ធផលនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងកម្ពុជានិងហុងគ្រី ដែលបានធ្វើនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី
Newsសេចក្តីជូនដំណឹង៖ ក្រសួងពាណិជ្ជកម្មមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ដែលជាភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ឬ/និង ទទួលបាន ជោគជ័យក្នុងការបណ្តុះបណ្តាលធ្វើជាភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា សូមមកបង់កម្រៃសមាជិកភាពរបស់ខ្លួនប្រចាំឆ្នាំ ដើម្បីក្លាយជាភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកដែល ទទួលស្គាល់ជាផ្លូវការសម្រាប់ឆ្នាំ២០២៤ យោងតាមប្រកាសលេខ ០៤៥ MOC/SM 2011 ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១១ ស្តីពីភា្នក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រកាសអន្តរក្រសួង ស្តីពី ការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម។
News(ទីក្រុងដាវ៉ូស សហព័ន្ធស្វីស)៖ នាព្រឹកថ្ងៃអង្គារ៍ ទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក លោក Matthew Stephenson ប្រធានផ្នែកវិនិយោគ និងសេវាកម្ម នៃវេទិកាសេដ្ឋកិច្ចពិភពលោក និងលោក Philippe Isler នាយកប្រតិបតិ្តនៃសម្ព័ន្ធសកលសម្រាប់កិច្ចសម្របសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) ជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលភាគីទាំងអស់បានជជែករំលឹកអំពីកិច្ចសហប្រតិបត្តិក្នុងការបង្កើតប្រព័ន្ធទិន្នន័យស្តីពីសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់សំដៅផ្តល់កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព (SD2) សហការរៀបចំព្រឹត្តិការណ៍ផ្សេងៗនៅ អង្គការពាណិជ្ជកម្មពិភពលោក និងនៅកម្ពុជា។