Newsសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន បេក្ខជន បេក្ខនារីជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៣២រូប ចូលជួបសម្ដែងការគួរសម ដើម្បីទទួលបានអនុសាសន៍ណែនាំ និងស្វែងយល់អំពីសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម ដែលសម្រេចបានក្នុងឆ្នាំ២០២៣។
News(ប៊ុយដាប៉ែស ប្រទេសហុងគ្រី)៖ នាថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Gábor Jenei នាយកប្រតិបត្តិនៃទីភ្នាក់ងារជំរុញការនាំចេញហុងគ្រី (Hungarian Export Promotion Agency - HEPA) និងសហការី ដើម្បីពិភាក្សាការងារអំពីវឌ្ឍនភាពធុរកិច្ចនិងវិយោគ និងកាលានុវត្តភាពសម្រាប់ការលើកស្ទួយកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយកសិដ្ឋាន “ចំការដំណាក់” ដឹកនាំដោយ លោកស្រី ខៃ ចិន្តា ម្ចាស់កសិដ្ឋានចំការដំណាក់ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ។
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងក្រុមការងារនាយកដ្ឋានផ្ដល់ព័ត៌មាននិងផ្ទៀងផ្ទាត់ច្បាប់ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ត្រៀមសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) តាមប្រព័ន្ធអនឡាញ។