ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3766
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងសហការី ចូលជួបសម្តែងការគួរសម និងធ្វើការរាយការណ៍ជូនលោកជំទាវរដ្ឋមន្ត្រី អំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃវិស័យយានយន្តនៅកម្ពុជា ការវិនិយោគរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងការបង្កើតរោងចក្រដំឡើងរថយន្តថ្មីសម្រាប់លក់ក្នុងស្រុក និងការនាំចេញក្នុងពេលអនាគត
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងសហការី ចូលជួបសម្តែងការគួរសម និងធ្វើការរាយការណ៍ជូនលោកជំទាវរដ្ឋមន្ត្រី អំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃវិស័យយានយន្តនៅកម្ពុជា ការវិនិយោគរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងការបង្កើតរោងចក្រដំឡើងរថយន្តថ្មីសម្រាប់លក់ក្នុងស្រុក និងការនាំចេញក្នុងពេលអនាគត។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា មកកាន់ក្រសួងពាណិជ្ជកម្ម និងផ្តល់មតិសំណេះសំណាលអបអរសាទរដែលកម្ពុជាទើបទទួលបានពានរង្វាន់អង្ករល្អបំផុតលើពិភពលោកលើកទី៧ និងបានផ្តល់មតិណែនាំដល់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការជំរុញវិស័យស្រូវ អង្ករ ដែលទទួលបានការយកចិត្តទុកដាក់បំផុតពីរាជរដ្ឋាភិបាល និងបានណែនាំដល់សហព័ន្ធក្នុងការរៀបចំធ្វើឱ្យប្រសើរឡើងថែមទៀតលើអភិបាលកិច្ច ព្រមទាំងរៀបចំផែនការនិងយុទ្ធសាស្ត្រស្រូវ សំដៅជំរុញការនាំចេញអង្ករបន្ថែម។ ក្នុងឱកាសនោះដែរ ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ អង្ករកម្ពុជា បានថ្លែងអំណរគុណជូនចំពោះ លោកជំទាវរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ជួយដល់សហព័ន្ធស្រូវ អង្ករកម្ពុជា ក្នុងគ្រប់កាលៈទេសៈ ជាពិសេសការរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហព័ន្ធស្រូវ អង្ករកម្ពុជា អាណត្តិទី៥ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥កន្លងទៅ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការទីតាំង Plaza Premium First និង Plaza Premium Lounge នៅក្នុងព្រលានយន្តហោះអន្តរជាតិតេជោ
(Phnom Penh): On the morning of Monday, 10 November 2025, at Techo International Airport, Her Excellency CHAM Nimul, Minister of Commerce, presided over the Grand Opening of the Plaza Premium First and Plaza Premium Lounge. The event was attended by His Excellency the Ambassador of Malaysia to the Kingdom of Cambodia, senior officials from the Ministry of Commerce, representatives of Alpha Group, Canadia Group, and Plaza Premium Group, Oknha, as well as many stakeholders. To begin, Her Excellency the Minister underlined that while the launch of Techo International Airport marks a bold symbol of Cambodia’s readiness to embrace new opportunities on the global stage, the inauguration of the Plaza Premium First and Plaza Premium Lounge represents yet another proud achievement—positioning Cambodia as an emerging aviation and travel hub in the region. In addition, Her Excellency the Minister expressed her appreciation to Datuk Wira Song Hoi-See, Founder and Chief Executive Officer of Plaza Premium Group, and his partners for their trust, confidence, and continued investment in Cambodia’s aviation and hospitality sectors. She noted that his vision and commitment truly reflect the growing partnership and goodwill between Cambodia and Malaysia. In conclusion, Her Excellency the Minister highlighted the vital importance of collaboration with partners—including airlines, airport caterers, hotel groups, and tourism operators—in fostering sustainable local supply chains. She strongly encouraged all partners to prioritize the use of locally sourced goods in souvenirs, meals, and beverages, particularly Cambodian premium agricultural products that embody the tradition, excellence, and authenticity of the nation’s cultural pride.
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាការងារដើម្បីលើកស្ទួយសមត្ថភាពរបស់សហគ្រាសវិស័យឯកជនក្នុងស្រុក ក្នុងការស្រូបយកនិងកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងបង្កើតជាទីផ្សារបន្ថែមជូនប្រជាកសិករ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាការងារដើម្បីលើកស្ទួយសមត្ថភាពរបស់សហគ្រាសវិស័យឯកជនក្នុងស្រុក ក្នុងការស្រូបយកនិងកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងបង្កើតជាទីផ្សារបន្ថែមជូនប្រជាកសិករ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
Newsលោកជំទាវ ខា ឡេង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីរៀបចំការបោះឆ្នោតជ្រើសរើសសមាសភាពការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអាឌឺឡែត ប្រទេសអូស្រ្តាលី អាណត្តិទី១ លើកទី១ ជាមួយនឹង ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ និងឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
(អាឌឺឡែត, អូស្រា្តលី)៖ នារសៀលថ្ងៃសៅរ៍ ទី៨ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅទីក្រុងអាឌឺឡែត ប្រទេសអូស្ត្រាលី លោកជំទាវ ខា ឡេង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីរៀបចំការបោះឆ្នោតជ្រើសរើសសមាសភាពការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអាឌឺឡែត ប្រទេសអូស្រ្តាលី អាណត្តិទី១ លើកទី១ ជាមួយនឹង ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ និងឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ កម្មវិធីនេះ ក៏មានការចូលរួមពីអនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃក្រសួងពាណិជ្ជកម្ម ដែលជាលេខាធិការដ្ឋាន និងសមាជិកសមាជិកានៃគណៈកម្មការរៀបចំការបោះឆ្នោតតំណាងការិយាល័យសភាពាណិជ្ជកម្មនៅទីក្រុងអាឌឺឡែត ប្រទេស អូស្រ្តាលី ព្រមទាំងបេក្ខជនឈរឈ្មោះ និងក្រុមហ៊ុន សហគ្រាស អាជីវករជាច្រើនរូប ផងដែរ៕



