ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3766
Newsអបអរសាទរ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល ឈ្នះពានរង្វាន់ជាអង្ករល្អប្រណិតល្អផ្តាច់គេ លើពិភពលោក ជាលើកទី៧ នៅសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥
(ភ្នំពេញ)៖ ជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលអង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម « ម្លិះអង្គរ » ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់ជាអង្ករប្រណិតល្អបំផុត លើពិភពលោក ជាលើកទី៧ ក្នុងការប្រកួតអង្ករល្អបំផុតលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥» ដែលរៀបចំដោយ The Rice Trader រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ។ សូមជម្រាបជូនថា នេះគឺជាលើកទី៧ ហើយ ដែលកម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុត ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ដោយ លើកទី១ ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយគឺនៅឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវការអបអសាទរ និងថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យស្រូវអង្ករ ដែលបានចូលរួមគាំទ្រ និងផលិតអង្ករល្អបំផុត ដើម្បីចូលរួមប្រកួត រហូតទទួលបាននូវពានរង្វាន់ដ៏មានតម្លៃនេះ ជូនជាតិមាតុភូមិកម្ពុជា៕
Newsរូបភាពខ្លះៗស្ដីពីការចូលទស្សនាពន្លាជាតិកម្ពុជា និងស្តង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
(សៀងហៃ, ចិន)៖ រូបភាពខ្លះៗស្ដីពីការចូលទស្សនាពន្លាជាតិកម្ពុជា និងស្តង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
Newsឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូនៃប្រទេសហ្វីលីពីន ដែលដឹកនាំដោយ ឯកឧត្តម Roger Navarro អនុរដ្ឋមន្ត្រី ទទួលបន្ទុកផ្នែក ប្រតិបត្តិការ និងយន្តការកសិកម្មនៃក្រសួងកសិកម្ម ប្រទេសហ្វីលីពីន ដើម្បីពិនិត្យវឌ្ឍនភាពអនុស្សរណៈនៃការទិញ លក់អង្ករនិងពិភាក្សាបន្ថែមលើការតម្លើងកូតានៃការបញ្ជាទិញអង្ករ
(Phnom Penh): On the afternoon of Saturday, 8 November 2025, at the Shangri-La Hotel, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce received a courtesy call from the delegation from the Philippines led by His Excellency Roger Navarro, Undersecretary for Operations and Agri-Mechanization of the Ministry of Agriculture of the Philippines to review the progress of the MoU on trading rice and further discuss increasing the rice purchasing quota.
Newsអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥
អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥
Newsឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម ដាក់កម្រងផ្កា ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងវីរជនស្នេហាជាតិ ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី ៧២
(ភ្នំពេញ)៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅស្តូបវិមានឯករាជ្យ រាជធានីភ្នំពេញ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម ដាក់កម្រងផ្កាឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងវីរជនស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ បន្ទាប់មក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងគណៈប្រតិភូ ក៏បានបន្តដំណើរអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាវីរក្សត្រដ៏ឆ្នើមរបស់កម្ពុជា គឺព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ។ សូមជម្រាបជូនថា ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធទិវាប្រវត្តិសាស្ត្រនេះយ៉ាងមហោឡារិកដើម្បីបង្ហាញនូវមហាកម្លាំងសាមគ្គីជាតិ និងសម្តែងនូវទឹកចិត្តសោមនស្សអបអរសាទរ និងការដឹងគុណចំពោះ សម្តេចព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ធ្វើការតស៊ូក្នុងក្របខណ្ឌព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យខ្មែរពីអាណានិគមនិយមបារាំង រហូតទទួលបានជោគជ័យ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕



