News(Phnom Penh): On the morning of Thursday, 5 February 2026, at the Ministry of Commerce, His Excellency BUON Sarakmony and Her Excellency KHA Leng, Secretaries of State of Commerce, chaired a meeting to review the explanatory note on the draft law of commercial contracts, which was organized by the legal experts of the Asian Development Bank (ADB).
News(Phnom Penh): On the morning of Thursday, 5 February 2026, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, including the Secretary of State, Undersecretary of State, Director General, Directors of Departments, Directors of Provincial Departments, and other officials. The weekly meeting was held at the Ministry of Commerce and via video conference, covering the following agenda: 1. Brief report on the results of participating in the “Global Business Summit” under the theme: “Chinese Enterprises Going Global” and the “Asia Finance 2026” Forum in the People’s Republic of China 2. Brief report on the working progress of the Accounting and Finance Department 3. Brief report on the working progress of the Europe, Middle East and Africa Department 4. Brief report on the working progress of the Banteay Meanchey Provincial Department of Commerce 5. Brief report on the working progress of the Oddar Meanchey Provincial Department of Commerce 6. Other Interventions.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពីធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី “វិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ” ជំនាន់ទី៤ និង “អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល” ជំនាន់ទី១៧ ដែលមានសិក្ខាកាមជ័យលាភីចំនួន ៦៦នាក់ (ស្រី២៦នាក់)។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការអបអរសាទរចំពោះសិក្ខាកាមជ័យលាភីទាំងអស់ ដែលបានទទួលជោគជ័យក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ទាំងពីរនេះ និងបានណែនាំឱ្យសិក្ខាកាមទាំងអស់យកចំណេះដឹងដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ យកទៅអនុវត្តក្នុងការងារជាក់ស្ដែងសំដៅលើកកម្ពស់ប្រសិទ្ធភាពវិស័យពាណិជ្ជកម្ម នៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការបញ្ចប់វគ្គបណ្ដុះបណ្ដាលរបស់សិក្ខាកាមទាំងអស់នាពេលនេះ គឺបានបង្ហាញនូវសក្ខីភាពថ្មីមួយទៀតក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្រសួងពាណិជ្ជកម្ម ដែលកន្លងមកបានបណ្តុះបណ្តាលជូនវិស័យឯកជនចំនួន ១៨ជំនាន់ ជាលទ្ធផលមានសិក្ខាកាមប្រឡងជាប់ចំនួន ៨០១នាក់ ក្នុងនោះស្រ្តី ២៩១នាក់ និង សម្រាប់មន្រ្តីរាជការចំនួន ៤ជំនាន់ សិក្ខាកាមប្រឡងជាប់ចំនួន ១៧២នាក់ ក្នុងនោះស្រ្តី ៦៥នាក់។ សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី វិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញបានផ្តោតលើវិធានដើមកំណើតទំនិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគី និងនីតិវិធីនៃការនាំចេញ ជាពិសេសនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក លោកអគ្គនាយករង និងថ្នាក់ដឹកនាំនាយកដ្ឋាន។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ និងការពង្រឹងការតភ្ជាប់ទីផ្សារក្នុងស្រុក។
News(Phnom Penh): On the morning of Wednesday, 4 February 2026, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Her Excellency Vivain Loss Sanmartin, Ambassador Extraordinary and Plenipotentiary of the Federative Republic of Brazil to the Kingdom of Cambodia, to discuss ways to strengthen and expand bilateral trade cooperation.