ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3766
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Hasan GÜMÜŞ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yayla
(អង់ការ៉ា, តួកគីយ៉េ)៖ នាព្រឹកថ្ងៃចន្ទ ទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Hasan GÜMÜŞ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yayla។ ជាកិច្ចចាប់ផ្តើម លោក Hasan GÜMÜŞ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yayla បានសម្តែងគារវកិច្ច និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកទស្សនកិច្ចនៅក្រុមហ៊ុន Yayla ដោយ ក្រុមហ៊ុនបានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការនាំចូលនូវផលិតផលអង្ករ គ្រាប់ស្វាយចន្ទី ផ្លែឈើក្រៀម និងគ្រាប់ធញ្ញជាតិផ្សេងទៀតពីប្រទេសកម្ពុជា ដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងប្រទេសតួកគីយ៉េ និងនាំចេញទៅទីផ្សារអឺរ៉ុប និងមជ្ឈិមបូព៌ា។ ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសំណើររបស់ក្រុមហ៊ុនក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ និងដៃគូពាណិជ្ជកម្មនៅកម្ពុជា និងបានជម្រាបជូនបន្ថែមអំពីសក្តានុពល និងលក្ខណៈពិសេសរបស់ផលិតផលកសិកម្មកម្ពុជា ជាពិសេសអង្ករ និងគ្រាប់ស្វាយចន្ទី ដោយនឹងយកសំណើររបស់ក្រុមហ៊ុន ផ្តល់ជូនទៅវិស័យឯកជន អ្នកផលិត និងអ្នកផ្គត់ផ្គង់នៅកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន និងសិក្សាអំពីលទ្ធភាពក្នុងការនាំចេញមកទីផ្សារប្រទេសតួកគីយ៉េ។ សូមគូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Yayla ជាក្រុមហ៊ុននាំចូលគ្រាប់ធញ្ញជាតិ និងផលិតនូវផលិតផលម្ហូបអាហារធំជាងគេ និងច្រើនប្រភេទមួយនៅក្នុងប្រទេសតួកគីយ៉េ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ និងមានសមត្ថភាព ផលិតកម្មផលិតផលម្ហូបអាហារប្រមាណ ១លានតោន ក្នុងមួយឆ្នាំ និងមានទីតាំងលក់រាយជាង ៦ម៉ឺនកន្លែងនៅក្នុងប្រទេសតួកគីយ៉េ និងសហភាពអឺរ៉ុប។
Newsខេត្តបាត់ដំបង កំពុងដំណើរការលក់ ដែលផលិតផលខ្មែរ ដែលផលិតនៅក្នុងស្រុក បន្លែសុវត្ថិភាព ផ្លែឈើ សាច់សត្វ អង្ករ និងអាហារកែច្នៃនានា
(បាត់ដំបង)៖ ផ្សារផលិតផលខ្មែរ នៅខេត្តបាត់ដំបង សហការរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងសមាគមនិរន្តរភាពដីដើម្បីជីវិត កំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ ៦:០០ល្ងាច នៅបរិវេណខាងមុខផ្សារទំនើប-បុរីថ្មី (តាមបណ្តោយផ្លូវលេខ៣) ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 👉ស្វែងរកផ្សារផលិតផលខ្មែរខេត្តបាត់ដំបង៖https://maps.app.goo.gl/44Jyc9M2bWEokxbc8 សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ។
Newsផ្សារផលិតផលខ្មែរខេត្តព្រះវិហារ កំពុងដំណើរការលក់ផលិតផល កសិផលក្នុងស្រុក ដែលមានទីតាំងស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ (នៅផ្លូវភ្លោះ ខាងលិចវិមានឯករាជ្យខេត្តព្រះវិហារ)
(ខេត្តព្រះវិហារ)៖ ផ្សារផលិតផលខ្មែរខេត្តព្រះវិហារ បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករខ្មែរយើង មានដូចជាមាន់ខ្មែរ(មាន់ស្រែ) បន្លែសុវត្ថិភាព អង្ករ ពងមាន់ ពងទា ផ្លែឈើ អាហារកែច្នៃនានា និងផលិតផលប្រើប្រាស់ទូទៅ នៅរៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ចាប់ពីម៉ោង ០៦៖០០ នាទីព្រឹក -៦៖០០ នាទីល្ងាច។ 👉 ស្វែងរកទីតាំងលក់របស់ផ្សារផលិតផលខ្មែរ ខេត្តព្រះវិហារ https://maps.app.goo.gl/nxj5JQAcaTjx5wG76?g_st=atm សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកិច្ចជំនួប កិច្ចជំនួបផ្គូផ្គងរវាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា សិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ជាមួយសមាគមសហគមន៍ចុងភៅកម្ពុជា សមាគមសណ្ឋាគារនៅកម្ពុជា និងផ្សារទំនើប ម៉ាត និងមីនីម៉ាត ដោយមានការផ្តល់កិត្តិយសចូលរួមដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងសិប្បកម្មផលិតក្នុងស្រុក សមាគមសណ្ឋាគារ និងសមាគមសហគមន៍ចុងភៅកម្ពុជា និងផ្សារទំនើប ម៉ាត និងមីនីម៉ាត សរុបប្រមាណ ២៥០ នាក់ ក្នុងនោះ មានការចូលរួមពីសិប្បកម្មផលិតក្នងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត និងមីនីម៉ាតចំនួន ៦០
(ភ្នំេពញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកិច្ចជំនួប កិច្ចជំនួបផ្គូផ្គងរវាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា សិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ជាមួយសមាគមសហគមន៍ចុងភៅកម្ពុជា សមាគមសណ្ឋាគារនៅកម្ពុជា និងផ្សារទំនើប ម៉ាត និងមីនីម៉ាត ដោយមានការផ្តល់កិត្តិយសចូលរួមដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងសិប្បកម្មផលិតក្នុងស្រុក សមាគមសណ្ឋាគារ និងសមាគមសហគមន៍ចុងភៅកម្ពុជា និងផ្សារទំនើប ម៉ាត និងមីនីម៉ាត សរុបប្រមាណ ២៥០ នាក់ ក្នុងនោះ មានការចូលរួមពីសិប្បកម្មផលិតក្នងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត និងមីនីម៉ាតចំនួន ៦០ ។
Newsផ្សារផលិតផលខ្មែរខេត្តកំពត បាននិងកំពុងដំណើរការលក់ កសិផល ផលិតផលខ្មែរ បន្លែ ផ្លែ ឈើ ត្រី សាច់ ជាច្រើនមុខ
(កំពត)៖ ផ្សារផលិតផលខ្មែរខេត្តកំពត បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែលបានដាំដុះ និងកែឆ្នៃដោយកសិករ និងផលិតករខ្មែរនៅខេត្តកំពត នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៦ព្រឹក ដល់ ១២ថ្ងៃត្រង់ ដែលមានទីតាំងនៅបរិវេណអតីតស្ថានីយប្រេងឥន្ធនៈ តូតាល់ ក្បែរបេនឡាននាគពន្ធ័ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ ស្វែងរកតាមតំណភ្ជាប់៖ 👉ស្វែងរកទីតាំងផ្សារផលិតផលខ្មែរខេត្តកំពត https://maps.app.goo.gl/n62mzmM2Hjo1PYpV7?g_st=it សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពត ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ។



