News(សៀងហៃ, ចិន)៖ នារសៀលថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៥ នៅស្ថានឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន លោក យក់ ឧសភា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានទទួលជួបពិភាក្សាការងារជាមួយសម្ព័ន្ធសហគ្រាសសានហ្ស៊ី តំណាងដោយ លោក Nie Wenqing អគ្គលេខាធិការរង និងជាប្រធានតំណាងប្រចាំទីក្រុងសៀងហៃ និងសហការី។ ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើចំណុចមួយចំនួនដូចជា៖ ការស្វែងយល់អំពីសហគ្រាសសានហ្ស៊ី ការស្វែងយល់អំពីបរិយាបន្នវិនិយោគ សេដ្ឋកិច្ច-ពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ការរៀបចំផែនការកម្មវិធីទាក់ទាញអ្នកវិនិយោគ ការបន្តផ្លាស់ប្តូរបទពិសោធន៍ និងទស្សនកិច្ចសិក្សារវាងគ្នាទៅវិញទៅមក គោលនយោបាយទាក់ទាញទេសចរណ៍។ល។ សូមជម្រាបជូនថា សម្ព័ន្ធសហគ្រាសសានហ្ស៊ី (Shanxi Enterprise Confederation) បានបង្កើតឡើងនៅឆ្នាំ ១៩៨៤ រហូតមកដល់ពេលនេះ សម្ព័ន្ធនេះមានសាខាប្រមាណ ២៨ ទូទាំងប្រទេសចិន និងមានដៃគូសហការរបស់ខ្លួនប្រមាណជិត ៧០០ វិនិយោគគ្រប់វិស័យ៕
News(ភ្នំពេញ)៖ នាព្រឹក ថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំវគ្គផ្សព្វផ្សាយប្រកាសស្ដីពីការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម ដល់ថ្នាក់ដឹកនាំទទួលបន្ទុកការងារចុះបញ្ជីពាណិជ្ជកម្ម និងមន្ដ្រីជំនាញនៃនាយកដ្ឋានដ្ឋានចុះបញ្ជីពាណិជ្ជកម្ម។ វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពន្យល់លម្អិតបន្ថែមលើខ្លឹមសារនៃប្រកាសថ្មី ដើម្បីធានាបាននូវប្រសិទ្ធិភាពនៃការអនុវត្ត៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់តំណាងពាណិជ្ជកម្មកម្ពុជាប្រចាំនៅក្រៅប្រទេស ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោក លោកស្រី ដែលជាតំណាងពាណិជ្ជកម្មកម្ពុជាប្រចាំនៅក្រៅប្រទេស តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះផ្តោតសំខាន់លើការតាមដានវឌ្ឍនភាពការងារ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងពង្រីកសក្តានុពលពាណិជ្ជកម្មកម្ពុជាលើទីផ្សារអន្តរជាតិការ ក៏ដូចជាសំណេះសំណាល និងសួរសុខទុក្ខដល់អនុព័ន្ធ និងតំណាងពាណិជ្ជកម្មនៅក្រៅប្រទេសផងដែរ។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារកន្លងមករបស់ឯកឧត្តម លោក លោកស្រី ដែលជាតំណាងពាណិជ្ជកម្មកម្ពុជាប្រចាំនៅក្រៅប្រទេស។
News(Phnom Penh): On the afternoon of Thursday, 15 January 2026, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency Shaharuddin Bin Onn, Ambassador Extraordinary and Plenipotentiary of Malaysia to the Kingdom of Cambodia. During the meeting, both sides highly appreciated the strong bilateral cooperation, particularly in the field of trade. In 2025, the trade volume between Cambodia and Malaysia exceeded USD 1 billion. The two sides also exchanged views on opportunities to further promote trade and investment, with a particular focus on the halal sector.
News(Phnom Penh): On the morning of Thursday, 15 January 2026, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, including the Secretary of State, Undersecretary of State, Director General, Directors of Departments, Directors of Provincial Departments, and other officials. The weekly meeting was held at the Ministry of Commerce and via video conference, covering the following agenda: 1. Brief Report on the results of the 13th Meeting on Cooperation and Development of Cambodia-Vietnam Border Provinces 2. Brief Report on the results of the Kimberley Process Plenary Meeting 2025 in Dubai, United Arab Emirates 3. Brief Report on the working progress of the Asia-Pacific Department 4. Brief Report on the working progress of the Private Sector Development Department 5. Brief Report on the working progress of the Pursat Provincial Department of Commerce 6. Brief Report on the working progress of the Battambang Provincial Department of Commerce 7. Other Interventions.