News(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ផាន អូន អគ្គលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំការកំណត់និងការពិពណ៌នាមុខតំណែងគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើការកំណត់ឈ្មោះមុខតំណែងគ្រប់គ្រង និងណែនាំអំពីទម្រង់នៃការពិពណ៌នាមុខតំណែងគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីធានាឱ្យមានភាពច្បាស់លាស់ សុក្រឹត្យ ស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវនៃមុខតំណែងគ្រប់គ្រងនីមួយៗ ដោយអនុលោមទៅតាមអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម ប្រកាសស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននានា នៃអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងអនុក្រឹត្យលេខ១៤២ អនក្រ.បក ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ស្ដីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីការកំណត់និងការពិពណ៌នាមុខតំណែង។ ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គលេខាធិការ បានណែនាំឱ្យក្រុមការងារបន្តយកចិត្តទុកដាក់លើការកំណត់តួនាទី និងភារកិច្ចរបស់មុខតំណែងគ្រប់គ្រងនីមួយៗឱ្យមានភាពជាក់លាក់ មិនស្ទួនគ្នា និងអាចវាស់វែងលទ្ធផលការងារបាន។ ទន្ទឹមនេះ ការរៀបចំការកំណត់និងការពិពណ៌នាមុខតំណែងគ្រប់គ្រងត្រូវធ្វើឡើងឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន គោលការណ៍ណែនាំស្ដីពីការកំណត់និងការពិពណ៌នាមុខតំណែង និងទិសដៅនៃការកែទម្រង់រដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារ លើកកម្ពស់សមត្ថភាពធនធានមនុស្ស និងបង្កើនផលិតភាពការងារ។
News(សៀមរាប)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាជាតិលើកទី១ ស្តីពី «ការជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ» ជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងមានវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប វិស័យឯកជន សិប្បករ ផលិតករ និងភាគីពាក់ព័ន្ធជាច្រើនរូប។ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ក្នុងស្មារតីបំពេញឱ្យគ្នាទៅវិញទៅមក សំដៅជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ មិនមែនគ្រាន់តែជាវត្ថុអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងមរតករបស់ជាតិ ដែលមានសក្តានុពលខ្ពស់ក្នុងការបង្កើតតម្លៃបន្ថែម ជំរុញសេដ្ឋកិច្ចច្នៃប្រឌិត (Creative Economy) បង្កើនប្រាក់ចំណូលដល់ប្រជាជនមូលដ្ឋាន និងពង្រីកទីផ្សារនាំចេញ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធការលើកកម្ពស់ផលិតផលកម្ពុជា តាមរយៈការធ្វើទំនើបកម្មសេវាសាធារណៈ កិច្ចការពារអ្នកប្រើប្រាស់ ការជំរុញការធ្វើពាណិជ្ជូបនីយកម្មកម្មសិទ្ធិបញ្ញា ការបង្កើតម៉ាកវិញ្ញាតកម្ម (Certification Mark) សម្រាប់ផលិតផលសក្តានុពល ក៏ដូចជាយុទ្ធនសការ #MadeInCambodia និង #MadeByHer និងការជំរុញការធ្វើពាណិជ្ជកម្មតាមថ្នាល CambodiaTrade.com។
News(Phnom Penh): On the morning of Thursday, 30 July 2026, at the Ministry of Commerce, His Excellency KIM Sithan, Permanent Secretary of State of the Ministry of Commerce, representing Her Excellency CHAM Nimul, Minister of Commerce, presided over the Ministry's Monthly Meeting for July 2026 to review, discuss, and assess the Monthly Commercial Performance Report for July 2026, while setting out key priorities and directions for the implementation of the Ministry's work program for the following month. The monthly meeting was conducted in both in-person and virtual (online) formats, with the participation of the Ministry's leaders, including the Advisors, Secretary of State, Undersecretary of State, Secretary General, Director General, Directors of Departments, Directors of Provincial Departments, and other officials.
News(Phnom Penh): On the morning of Wednesday, 29 July 2026, at Hyatt Regency Phnom Penh, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, presided over and delivered the opening remarks at the Cambodia Expo Series 2026 Kick-Off under the theme “Empowering Cambodia’s Economic Development”. Organized by Minh Vi Exhibition and Advertisement Services Co., Ltd. (VEAS), the event convened key representatives from ministries, embassies, industry associations, development partners, and private enterprises. In his opening address, His Excellency Secretary of State highlighted Cambodia’s positive trade performance and underscored the strategic role of public-private partnerships in enhancing enterprise competitiveness, accelerating digital transformation, driving innovation, and integrating local businesses into regional and global value chains. His Excellency Secretary of State also noted the overall strategic framework of the Cambodia Trade Architecture 2026–2028 under its vision “Towards Cambodia’s Trade Excellence: Dynamic, Resilient, Inclusive, and Competitive,” highlighting quality, productivity, technology, and sustainability as key drivers for long-term growth. His Excellency Secretary of State encouraged local enterprises to fully utilize the commercial opportunities offered by the Cambodia Expo Series 2026, taking place 26–28 August 2026 at the Diamond Island Convention and Exhibition Center (DIECC). The expo series serves as a major international platform, co-locating nine specialized international exhibitions across key growth sectors, including Agri Cambodia (Cambodia Agriculture Forum & Exhibition - CAFE), Livestock Cambodia, Aqua Fisheries Cambodia, Foodex Cambodia, Cambodia Pharm-Med, IAB Cambodia (Laboratory & Analysis), Beauty Connect Cambodia (BCC), Pet Fair Cambodia, and Lifestyle Sourcing Cambodia. The event is expected to attract over 250 major brands from more than 15 countries.
News(Phnom Penh): On the morning of Tuesday, 28 July 2026, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, presided over the July 2026 monthly meeting of the Accelerating Inclusive Markets for Smallholders (AIMS) Project, with the participation of the Project Management Office (PMO) leadership, project officers, and focal points from all 18 targeted Provincial Departments of Commerce. The meeting was organized to report on and monitor project implementation progress, identify challenges, and propose solutions for the AIMS Project in line with the Annual Work Plan and Budget 2026. As a result, the AIMS Project teams across all 18 target provinces have implemented their activities in accordance with their work plans and set work directions for the coming month. During the meeting, key challenges were also discussed and addressed to ensure the continued effective and successful implementation of the project.