ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3766
Newsឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដោយមានការចូលរួមពីលោក-លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីរាជការនៃនាយកដ្ឋានទាំងបី ចំណុះអគ្គនាយកដ្ឋាន។ កិច្ចប្រជុំនេះ មានគោលបំណងចម្បង ដើម្បីចែករំលែកវឌ្ឍនភាពការងារ និងបូកសរុបលទ្ធផលការងារ ព្រមទាំងលើកទិសដៅការងារសម្រាប់អនុវត្តនៅខែបន្ទាប់
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដោយមានការចូលរួមពីលោក-លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីរាជការនៃនាយកដ្ឋានទាំងបី ចំណុះអគ្គនាយកដ្ឋាន។ កិច្ចប្រជុំនេះ មានគោលបំណងចម្បង ដើម្បីចែករំលែកវឌ្ឍនភាពការងារ និងបូកសរុបលទ្ធផលការងារ ព្រមទាំងលើកទិសដៅការងារសម្រាប់អនុវត្តនៅខែបន្ទាប់។
Newsឯកឧត្តម អេង សុធីវ័ន្ត អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់អគ្គនាយកដ្ឋាន ដែលមានវត្តមានចូលរួមពី លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ និងមន្រ្តីទាំងអស់នៃអគ្គនាយកដ្ឋាន
(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អេង សុធីវ័ន្ត អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់អគ្គនាយកដ្ឋាន ដែលមានវត្តមានចូលរួមពី លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ និងមន្រ្តីទាំងអស់នៃអគ្គនាយកដ្ឋាន។ កិច្ចប្រជុំប្រចាំខែនេះ ផ្តោតសំខាន់លើវឌ្ឍនភាពការងារសំខាន់ៗ របស់នាយកដ្ឋានទាំង៣ រួមមាន៖ ១.- នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ២.- នាយកដ្ឋាននីតិកម្ម ៣.- នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម។
Newsលោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ដើម្បីពិនិត្យ និងពិភាក្សាលើករណីសំណើសុំបន្តនីតិវិធីវិនិយោគគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងភូមិសាស្ត្រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ ឯកឧត្តម លីវ សុវណ្ណា អនុប្រធាន និងប្រធានក្រុមការងារទី៤ នៃក្រុមប្រឹក្សាអ្នកច្បាប់
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ដើម្បីពិនិត្យ និងពិភាក្សាលើករណីសំណើសុំបន្តនីតិវិធីវិនិយោគគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងភូមិសាស្ត្រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ ឯកឧត្តម លីវ សុវណ្ណា អនុប្រធាន និងប្រធានក្រុមការងារទី៤ នៃក្រុមប្រឹក្សាអ្នកច្បាប់។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងអន្តរក្រសួងពាក់ព័ន្ធ និងក្រុមការងារនៃក្រុមប្រឹក្សាអ្នកច្បាប់។ --- (Phnom Penh): On the afternoon of Monday, 29 September 2025, at the Council of Ministers, Her Excellency TAN Tepikanika, Under Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, attended the meeting with the Council of Jurists to review and discuss the case of the “Request to continue the investment procedure for the Stung Pursat 1 Hydropower Dam Development Project” located in Pursat Province, led by His Excellency LIV Sovanna, Vice President and President of Working Group 4 of the Council of Jurists. The meeting was attended by representatives of relevant ministries, such as the Ministry of Environment, Ministry of Mines and Energy, Ministry of Land Management and Urban Planning, Ministry of Economy and Finance, the Council for the Development of Cambodia, and the Council of Jurists's working group 4.
Newsឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្ដរជាតិកម្ពុជា (IFCC) ដើម្បីពិភាក្សាអំពីនីតិវិធីនៃការចុះបញ្ជីអាជីវកម្ម និងបទបង្ហាញសេចក្ដីព្រាងកម្រិតខ្ពស់នៃដំណើរការចុះឈ្មោះសាជីវកម្ម របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្ដរជាតិកម្ពុជា (IFCC)
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្ដរជាតិកម្ពុជា (IFCC) ដើម្បីពិភាក្សាអំពីនីតិវិធីនៃការចុះបញ្ជីអាជីវកម្ម និងបទបង្ហាញសេចក្ដីព្រាងកម្រិតខ្ពស់នៃដំណើរការចុះឈ្មោះសាជីវកម្ម របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្ដរជាតិកម្ពុជា (IFCC) ។ --- (Phnom Penh): On the morning of Tuesday, 30 September 2025, at the Ministry of Commerce, His Excellency CHHOR Sunhong, Undersecretary of State of the Ministry of Commerce, received a courtesy meeting from the International Financial Center of Cambodia (IFCC) to discuss the procedures for business registration and to receive a presentation on the high-level draft framework of the business registration process of the International Financial Center of Cambodia (IFCC).
Newsអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្ត ដឹកនាំដោយ ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្ត ដឹកនាំដោយ ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមលោក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យថ្នាក់កណ្ដាលទាំងអស់។ របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន៖ ១. មតិស្វាគមន៍ បើកកិច្ចប្រជុំ និងវឌ្ឍនភាពការងារពាក់ព័ន្ធ ដោយឯកឧត្ដមប្រធានអង្គប្រជុំ ២. របាយការណ៍វឌ្ឍនភាពការងារពាក់ព័ន្ធនឹងមន្ទីរពិសោធន៍ ៣. របាយការណ៍វឌ្ឍនភាពការងារពាក់ព័ន្ធនឹងការដាក់តាំងបង្ហាញផលិតផលហាឡាលកម្ពុជា នៅក្នុងពិព័រណ៌ផលិតផលខ្មែរ២០២៥ និងការចូលរួមកិច្ចប្រជុំកំពូលហាឡាលអន្តរជាតិឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ៤. របាយការណ៍វឌ្ឍនភាពការងាររបស់នាយកដ្ឋានប្រកួតប្រជែង, ការងាររបស់លេខាធិការដ្ឋាន គ.ប.ក. និងវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំក្រុមអ្នកជំនាញអាស៊ានស្ដីពីការប្រកួតប្រជែងលើកទី៣៥ (35th AEGC) និងកិច្ចប្រជុំលើកទី៦របស់ប្រធានអង្គភាពប្រកួតប្រជែងអាស៊ាន (6th AHCA) ៥. របាយការណ៍វឌ្ឍនភាពការងាររបស់សាខា ក.ប.ប. ខេត្តកណ្ដាល, សាខា ក.ប.ប. ខេត្តស្ទឹងត្រែង និងសាខា ក.ប.ប. ខេត្តមណ្ឌលគិរី ក្នុងការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវ ៦. មតិចូលរួមរបស់លោកអគ្គនាយករងទទួលបន្ទុក ៧. មតិបិទអង្គប្រជុំ និងការកំណត់ផែនការសកម្មភាពជាទិសដៅក្នុងការបំពេញការងារតាមភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម។



