ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3766
Newsឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធីពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ លើប្រធានបទ៖ ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលបុរីកោះពេជ្រ (Koh Pich City Hall) រាជធានីភ្នំពេញ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ លើប្រធានបទ៖ ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា ដែលជាកម្មវិធីអមក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ (2nd Digital trade Forum – DTF)» ក្រោមមូលបទ «កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល (Advancing Cambodia’s Future Through Digital Trade)»។
Newsឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានទទួលជួបសំណេះសំណាលជាមួយមន្រ្តីនិវត្តជនជាស្រ្តីចំនួន ៦២រូប ដែលជាអតីតមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការរៀបចំដោយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម។
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានទទួលជួបសំណេះសំណាលជាមួយមន្រ្តីនិវត្តជនជាស្រ្តីចំនួន ៦២រូប ដែលជាអតីតមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការរៀបចំដោយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម។ កិច្ចសំណេះសំណាលនេះ តែងតែរៀបចំជារៀងរាល់ឆ្នាំក្នុងគោលបំណងដើម្បីសំណេះសំណាល និងរំលឹកគុណពីគុណតម្លៃរបស់បងប្អូនមន្រ្តីនិវត្តជនស្រ្តីទាំងអស់ ដែលបានបំពេញភារកិច្ចជូនក្រសួងពាណិជ្ជកម្មនាពេលកន្លងមក។
Newsអនុមោទនា ពិធីកាន់បិណ្ឌ ៨ ថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥
អនុមោទនា ពិធីកាន់បិណ្ឌ ៨ ថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសព លោកជំទាវ ផន ធូរេន ភរិយារបស់ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសព លោកជំទាវ ផន ធូរេន ភរិយារបស់ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។ ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ផន ធូរេន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
Newsសូមស្វាគមន៍មកកាន់លេខទូរស័ព្ទទំនាក់ទំនងសាធារណៈ 1266 និងបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម
សូមស្វាគមន៍មកកាន់លេខទូរស័ព្ទទំនាក់ទំនងសាធារណៈ 1266 និងបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម។ សូមស្កេន QR Code ឬ ចូលទៅកាន់ដំណរភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មានពាណិជ្ជកម្ម --- Welcome to Ministry of Commerce Call Center 1266 and official social media! Please scan QR Codes or click links for commerce news: Website : https://moc.gov.kh Facebook : https://www.facebook.com/moc.gov.kh Telegram : https://t.me/mocnewsfeed YouTube : https://www.youtube.com/@mocgovkhcambodia X (Twitter) : https://twitter.com/MoCCambodia



