NewsANNOUNCEMENT: on The 1st China-Cambodia Trade, Culture and Tourism Exchange Promotion Expo Week from 7-11 November 2026 at Kunming Plaza, Kunming City, China
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ថៅ សុខមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «បច្ចុប្បន្នភាពនីតិវិធីនៃការស្នើសុំបែបបទផ្សេងៗ និងអត្ថប្រយោជន៍របស់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម» ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) និងនាយកដ្ឋានធនធានមនុស្ស នៃក្រសួងពាណិជ្ជកម្ម។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងបន្ថែមអំពីលិខិតបទដ្ឋានគតិយុត្ត នីតិវិធីរដ្ឋបាលពាក់ព័ន្ធ ទម្រង់នៃការស្នើសុំបែបបទផ្សេងៗ ព្រមទាំងសិទ្ធិ និងអត្ថប្រយោជន៍ដែលមន្ត្រីរាជការអាចទទួលបាន ដល់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ដើម្បីឆ្លើយតបនឹងបរិបទការងារនាពេលបច្ចុប្បន្ន និងអនាគត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «បច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម៖ ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការលើកលែងពិន័យ» ដែលមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មរាជធានី-ខេត្ត សមាគមពាណិជ្ជកម្ម ភ្នាក់ងារចុះបញ្ជីពាណិជ្ជកម្ម និងមន្ត្រីជំនាញនៃនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអំពីការធ្វើទំនើបកម្មសេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ជាពិសេសការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការបន្តលើកលែងពិន័យដល់ក្រុមហ៊ុនដែលខកខានតម្កល់ប្រតិវេទន៍ ដើម្បីសម្របសម្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា។
News(Phnom Penh): On the morning of Thursday, 8 October 2026, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, including the Secretary of State, Undersecretary of State, Secretary General, Director General, Directors of Departments, Directors of Provincial Departments, and other officials. The weekly meeting was held at the Ministry of Commerce and via video conference, covering the following agenda: 1. Brief report on the work progress of the General Department of Trade Policy and Trade Promotion 2. Brief report on the work progress of the Department of Trade Promotion and Exhibition Affairs 3. Brief report on the work progress of the Provincial Departments of Commerce of Battambang, Banteay Meanchey, Pailin, and Siem Reap (after the Impact of Flooding) 4. Comments and input from the MOC's leaders in charge of respective departments and provincial departments of commerce, as well as other interventions.
NewsANNOUNCEMENT: on Secured Transactions Filing Office System Version 2.0 (SETFO 2.0) has been integrated with Canadia Bank Plc. for online payments of secured transaction filing service fees, effective from the date of this announcement