News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ Sun and Moon Riverside ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០។ សិក្ខាសាលានេះ មានគោលបំណងជំរុញការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០ និងក្របខ័ណ្ឌវិនិយោគតំបន់ ឆ្នាំ២០២៦-២០២៨៕ --- (Phnom Penh): On the morning of Friday, 3 October 2025, at the Sun and Moon Riverside Hotel, His Excellency TITH Rithipol, Undersecretary of State of the Ministry of Commerce, attended the dissemination workshop on the Greater Mekong Subregion (GMS) Economic Cooperation Program Strategic Framework 2030. The workshop was convened to disseminate and acknowledge the GMS Economic Cooperation Program Strategic Framework 2030 and the Regional Investment Framework (RIF) 2026–2028.
News(អាល្លឺម៉ង់)៖ នាថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម ចូលរួមពិព័រណ៍ Anuga ២០២៥ និងបំពេញបេសកកម្មពាណិជ្ជកម្ម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសអាល្លឺម៉ង់ ដោយមានការសហការជាមួយគម្រោង EU German GATE និងដៃគូអភិវឌ្ឍន៍ IPD ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនចំនួន ៤ រួមមាន៖ Sela Pepper Co., Ltd, Ample Agro Product Co., Ltd, Handcrafted Cashew Steung Treng (HCST), EU Land and Pepper Investment Co., Ltd និងមានការចូលរួមពីតំណាងសហព័ន្ធស្វាយចន្ទីផងដែរ។ បេសកកម្មពាណិជ្ជកម្មនេះ មានគោលបំណងសិក្សាស្វែងយល់ជាមួយក្រុមហ៊ុន នៅក្នុងប្រទេសអាល្លឺម៉ង់ អំពីការកែច្នៃផលិតផលគ្រាប់ធញ្ញជាតិសរីរាង្គ ខ្សែច្រវាក់ផលិតកម្ម ការផលិតនិងកែច្នៃគ្រាប់ធុញ្ញជាតិ ព្រមទាំងការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុន Rapunzel Naturkost របស់អាឡឺម៉ង់។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា ក៏បានធ្វើទស្សនកិច្ចសិក្សានៅតាមបណ្តាផ្សារលក់រាយ ផ្សារលក់ផលិតផលសរីរាង្គ និងហាងលក់ឱសថ/គ្រឿងសម្អាង នៅទីក្រុង Ulm នៃប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើការវិភាគទីផ្សារលក់រាយសម្រាប់គ្រាប់ស្វាយចន្ទី ដោយផ្តោតលើការបង្ហាញផលិតផល (Product Display), ប្រភពដើម (Origin) និងបណ្តាញចែកចាយ (Distribution Channels) ក្នុងគោលបំណងកំណត់ឱកាស និងយុទ្ធសាស្ត្រច្បាស់លាស់ សម្រាប់ជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ផងដែរ។ សូមជម្រាបជូនថា ដើម្បីចូលរួមសម្របសម្រួលទីផ្សារកម្ពុជាឱ្យកាន់តែប្រសើរឡើង គម្រោង GIZ បានធ្វើកិច្ចសហប្រតិបត្តិការភាពជាដៃគូរ ជាមួយគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករខ្នាតតូច សហគមន៍កសិកម្ម និងអ្នកកែច្នៃក្នុងស្រុក ក្នុងគោលបំណងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ពីដំណាំរហូតដល់ផលិតផលសម្រេច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ តាមរយៈការបង្កើនឱកាសទីផ្សារ ព្រមទាំងជំរុញការនាំចេញប្រកបដោយចីរភាពរបស់កម្ពុជា ក្នុងកម្រិតអន្តរជាតិ៕
News(ភ្នំពេញ)៖ នារសៀល ថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Takashi INOUE អគ្គនាយកក្រុមហ៊ុន Inoue Calcium Corporation និង កញ្ញា សឿន សុទ្ធនីតា សហស្ថាបនិក និងជានាយិកាអភិវឌ្ឍន៍ទីផ្សារ នៃក្រុមហ៊ុនហ៊ែនក្រាហ្វធីត ឃែស៊ូណាត់ ស្ទឹងត្រែង ក្នុងគោលបំណងពិភាក្សាអំពីឱកាសវិនិយោគពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ជាផលិតផលសម្រេច សម្រាប់នាំចេញទៅទីផ្សារជប៉ុន ដោយមានការចូលរួមពីអគ្គនាយករង និងមន្រ្តីនៃនាយកដ្ឋានទាំងបី ចំណុះអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ម៉ី ប៊ុនលី អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយតំណាងរបស់ Japan International Cooperation Center (JICE) ដែលដឹកនាំដោយ លោក Morishita Taishi ពាក់ព័ន្ធនឹងគម្រោងអាហារូបករណ៍ JDS សម្រាប់ឆ្នាំ ២០២៥។ ក្នុងជំនួបពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីតំណាង វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម ផងដែរ។ ក្នុងឱកាសនោះ លោកអគ្គនាយករង បានស្វាគមន៍យ៉ាងកក់ក្ដៅដល់ក្រុមការងាររបស់ JICE និងបានសម្ដែងនូវការថ្លែងអំណរគុណ ចំពោះJICE ជាពិសេសគឺរាជរដ្ឋាភិបាលជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាប័ត្រ បរិញ្ញាប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជូនដល់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ទៅសិក្សានៅប្រទេសជប៉ុនរហូតមក។ --- (Phnom Penh): On the morning of Thursday, 2 October 2025, at the Ministry of Commerce, Mr. MEY Bunly, Deputy Director General of the General Directorate of Administration and Finance, Ministry of Commerce, received a courtesy meeting from the JICE team led by Mr. Morishita Taishi to discuss the JDS-2025 scholarship programme. This meeting was also attended by members of management and officials from the General Directorate of Administration and Finance, as well as the Trade Training & Research Institute of the Ministry of Commerce. On that occasion, the Deputy Director General delivered a welcome remark to the JICE Representative and expressed his appreciation for future cooperation between the Ministry of Commerce and Japan International Cooperation Center (JICE) and the JDS Scholarship Program in providing bachelor’s, master’s, and doctoral scholarships in Japan.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាការងារជាមួយតំណាងផ្សារទំនើប និងម៉ាត នៅរាជធានីភ្នំពេញ ដើម្បីរួមគ្នាជំរុញលើកកម្ពស់ផលិតផលក្នុងស្រុកបន្ថែមទៀត។ ក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្រ្តី បានអនុញ្ញាតជូនតំណាងផ្សារទំនើប និងម៉ាត នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអំពីបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីក្រសួងអាចពិនិត្យដាក់ចេញនូវដំណោះស្រាយ ដែលឆ្លើយតបទៅនឹងស្ថានភាពនិងតម្រូវការរបស់ផ្សារទំនើប និងម៉ាត ពាក់ព័ន្ធនឹងដំណើរការអាជីវកម្ម និងការផ្គត់ផ្គង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់។ បន្ថែមពីនេះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនអំពីគំនិតផ្តួចផ្តើមសំខាន់ៗដែលក្រសួងបាននិងកំពុងអនុវត្ត និងគ្រោងនឹងដាក់ចេញ ដើម្បីអាចសម្រួលបន្ថែមទៀតដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការតភ្ជាប់រវាងផ្សារនិងក្រុមអ្នកផលិត សំដៅជំរុញការស្រូបទិញនិងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែផុសផុល ដោយផ្តោតសំខាន់លើនិរន្តរភាពនៃការផ្គត់ផ្គង់ និងការធានាគុណភាពតាមរយៈម៉ាកនិងពាណិជ្ជនាម។