ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងារជំរុញការនាំចេញ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារដែលបានអនុវត្តន៍ជុំវិញកិច្ចការជំរុញការនាំចេញ ក៏ដូចជាការសហការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងទីផ្សារគោលដៅ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងារជំរុញការនាំចេញ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារដែលបានអនុវត្តន៍ជុំវិញកិច្ចការជំរុញការនាំចេញ ក៏ដូចជាការសហការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងទីផ្សារគោលដៅ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Matt Western សមាជិកសភា និងជាប្រេសិតពាណិជ្ជកម្មអង់គ្លេសសម្រាប់កម្ពុជា ដោយមានវត្តមានចូលរួមពីសំណាក់លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំអង់គ្លេស
(ទីក្រុងឡុងដ៍)៖ នារសៀលថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅរដ្ឋសភាអង់គ្លេស ទីក្រុងឡុងដ៍ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Matt Western សមាជិកសភា និងជាប្រេសិតពាណិជ្ជកម្មអង់គ្លេសសម្រាប់កម្ពុជា ដោយមានវត្តមានចូលរួមពីសំណាក់លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំអង់គ្លេស។
Newsកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដោយមានការចូលរួមពីលោក-លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីរាជការនៃនាយកដ្ឋានទាំងបី ចំណុះអគ្គនាយកដ្ឋាន។ កិច្ចប្រជុំនេះ មានគោលបំណងចម្បង ដើម្បីចែករំលែកវឌ្ឍនភាពការងារ បូកសរុបលទ្ធផលការងារក្នុងខែកក្កដានេះ និងការវាយតម្លៃជារួមលើលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋាន។
Newsអនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ ជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយនឹងសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្ម (SANKON)
(អង់ការ៉ា, តួកគីយ៉េ)៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយនឹង លោក Ferudun Cevahiroğlu ប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្ម (SANKON) និងសហការី នៅទីស្នាក់ការរបស់សហព័ន្ធ ដើម្បីពិភាក្សាអំពីកិច្ចប្រតិបត្តិការក្នុងការជំរុញពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសកម្ពុជានិងតួកគីយ៉េ។
Newsឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធាននិងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប្រធានមន្ទីរពាណិជ្ជកម្ម មន្រ្តីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូប
(កំពង់ចាម)៖ នាថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធាននិងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប្រធានមន្ទីរពាណិជ្ជកម្ម មន្រ្តីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូប។ ជាលទ្ធផល បេក្ខជនសរុបចំនួន ១៥នាក់ ត្រូវបានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១ ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបចំនួន១៦នាក់ ដែលទទួលបានការបោះឆ្នោតគាំទ្រពីពាណិជ្ជករ អាជីវកម្ម និងសេវាករ នៅក្នុងខេត្តកំពង់ចាមចំនួន២៤១នាក់ស្មើនឹង ៩៦% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ២៥២នាក់។ ក្នុងនោះ ឧកញ៉ា ហួត ឈឿន បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១ ដោយទទួលបានការបោះឆ្នោតគាំទ្រទុកចិត្តជាប្រធានចំនួន ១៤សម្លេង លើ ១៤សម្លេង ដោយអវត្តមានសមាជិកជ្រើសតាំងចំនួន១នាក់ នៃសមាជិកជ្រើសតាំងទាំងសរុប១៥នាក់៕



