ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “កិច្ចសម្រួលពាណិជ្ជកម្មនិងវិធានការនានារបស់ក្រសួងពាណិជ្ជកម្មដើម្បីរក្សាស្ថេរភាពទីផ្សារ”
(បាត់ដំបង)៖ នាព្រឹកថ្ងៃសុក្រ ទី១១ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ឯកឧត្តម វ៉េង សុធី និង ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម រួមជាមួយ ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “កិច្ចសម្រួលពាណិជ្ជកម្ម និងវិធានការនានារបស់ក្រសួងពាណិជ្ជកម្មដើម្បីរក្សាស្ថេរភាពទីផ្សារ” សហការរៀបចំដោយ វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី អាជីវករ ក្រុមហ៊ុនឯកជន សភាពាណិជ្ជកម្ម និងបណ្តាមន្ទីរពាណិជ្ជកម្មជាប់ព្រំដែន ជាច្រើនរូប ដោយបានធ្វើបទបង្ហាញពីវាគ្មិនជំនាញគឺ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ផងដែរ។
Newsអបអរសាទរ ការចុះបញ្ជី បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ១១ កក្កដា ២០២៥
អបអរសាទរ ការចុះបញ្ជី បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ១១ កក្កដា ២០២៥
Newsឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំនៅកម្ពុជាផងដែរ។ កិច្ចប្រជុំនេះ មានគោលបំណងផ្តល់ធាតុចូលបន្ថែមពីក្រសួង ស្ថាប័នពាក់ព័ន្ធលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥។
Newsលោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខា រវាងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ជាមួយនិងសមាគមសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់ អែនមូនរីវើសាយ លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខា រវាងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ជាមួយនិងសមាគមសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា។
Newsឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមថ្លែងក្នុងឱកាសប្រារព្ធខួប ១០ឆ្នាំ នៃអនុសញ្ញាទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀង Lisbon Agreement ស្តីពីការការពារផលិតផលសម្គាល់ភូមិសាស្ត្រ និងការតាំងបង្ហាញផលិតផលសម្គាល់ភូមិសាស្ត្រកម្ពុជា
(ហ្សឺណែវ, ស្វ៊ីស)៖ នាថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការ WIPO ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមក្នុងឱកាសប្រារពខួប ១០ឆ្នាំ នៃអនុសញ្ញាទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀង Lisbon Agreement ស្តីពីការការពារផលិតផលសម្គាល់ភូមិសាស្ត្រ។



