ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសហព័ន្ធស្វាយចន្ទីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសហព័ន្ធស្វាយចន្ទីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
Newsលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព និងពិភាក្សារកដំណោះស្រាយបញ្ហាប្រឈមរបស់លានហាលពោតក្រហម និងដំឡូងមី ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនផលិតចំណីសត្វ
(ប៉ៃលិន)៖ ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព និងពិភាក្សារកដំណោះស្រាយបញ្ហាប្រឈមរបស់លានហាលពោតក្រហម និងដំឡូងមី ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនផលិតចំណីសត្វ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន លោកអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន តំណាងពីមន្ទីរ-អង្គរភាពពាក់ព័ន្ធ តំណាងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន តំណាងធនាគារគ្រឹះស្ថានហិរញ្ញវត្ថុ តំណាងសភាពាណិជ្ជកម្មខេត្តប៉ៃលិន តំណាងពីក្រុមហ៊ុនផលិតចំណីសត្វ តំណាងម្ចាស់សៃឡូ/អ្នកប្រមូលទិញពោតក្រហម និងដំឡូងមីជាច្រើនរូប។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាពីលទ្ធភាព និងសមត្ថភាពប្រមូលទិញ ការផ្គត់ផ្គង់ តម្លៃ និងលក្ខខណ្ឌជាក់លាក់ មួយដែលអាចឈានទៅរកការចុះកិច្ចសន្យាលក់-ទិញជាមួយគ្នា។
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ «Jakarta Halal Expo and Conference (JHEC) 2025» ក្រោមប្រធានបទ «Unlocking Indonesia's Thriving Halal Business Landscape» ពីថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Tangerang ប្រទេសឥណ្ឌូណេស៊ី
សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ «Jakarta Halal Expo and Conference (JHEC) 2025» ក្រោមប្រធានបទ «Unlocking Indonesia's Thriving Halal Business Landscape» ពីថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Tangerang ប្រទេសឥណ្ឌូណេស៊ី
Newsឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់ការសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល
(កណ្តាល)៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់ការសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ដោយមានការចូលរួមពី លោក សេង ហុង អគ្គនាយករងសេវាពាណិជ្ជកម្ម លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល លោក លោកស្រីប្រធាន និងតំណាងមន្ទីរខេត្តពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងលោកស្រីប្រធានសមាគម លោក លោកស្រីអនុប្រធាន និងសមាជិកសមាគមជាច្រើនរូប។
Newsមន្ទីរពាណិជ្ជកម្មខេត្តកំពត រៀបចំកម្មវិធីតាំងបង្ហាញផលិតផលសក្តានុពលរបស់ខេត្តកំពត ឆ្នាំ២០២៥
(កំពត)៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរពាណិជ្ជកម្មខេត្តកំពត បានរៀបចំកម្មវិធីតាំងបង្ហាញផលិតផលសក្តានុពលរបស់ខេត្តកំពត ឆ្នាំ២០២៥ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម មឿង គង្គា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលពិធីនេះធ្វើឡើងនៅបរិវេណផ្សារចុងសបា្តហ៍អតីតស្ថានីយប្រេងឥន្ទនៈតូតាល់ ទីរួមខេត្តកំពត។ ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលសក្តានុពលរបស់ខេត្តកំពត ដល់អតិថិជនទាំងក្នុង និងក្រៅខេត្ត ដើម្បីជំរុញចលនាភូមិ១ផលិតផល១ ផ្ដល់ឱកាសសម្រាប់ការផ្លាស់ប្ដូរបទពិសោធន៍រវាងអាជីវករ និងអាជីវករ បង្កើនឱកាសទីផ្សារ ភាពជាដៃគូអភិវឌ្ឍន៍ផ្នែកវិស័យពាណិជ្ជកម្មឱ្យមានការរីកចម្រើនឈានឡើង និងមានការ ផ្តល់ប្រឹក្សាលើមុខទំនិញនានាដែលចូលរួមក្នុងកម្មវិធីតាំងបង្ហាញ មន្ទីរពាណិជ្ជកម្មខេត្តកំពត។



