News(ទីក្រុងហ្សឺណែវ, ប្រទេសស្វ៊ីស)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំរៀបចំព្រឹត្តិការណ៍អមកម្ពុជា (Side Event) នៅក្នុងអំឡុងពេលនៃការប្រព្រឹត្តិទៅនៃវេទិកាសាធារណៈរបស់អង្គការពាណិជ្ជកម្មពិភពលោកប្រចាំឆ្នាំ២០២៥ (WTO Public Forum 2025) ក្រោមមូលបទ “Enhance, Create, and Preserve”។ ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានចូលរួមជាវាគ្មិនក្នុងព្រឹត្តិការណ៍អមកម្ពុជាក្រោមចំណងជើងថា «ការកសាងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថល៖ ទស្សនវិស័យរបស់កម្ពុជា» ដែលបានសហការរៀបចំជាមួយស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការ WTO ដើម្បីបង្ហាញពីការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា ការអនុវត្តពេលលេញនូវកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថលដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពាណិជ្ជកម្មឌីជីថល និងការវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។ ក្នុងព្រឹត្តិការណ៍អមកម្ពុជា ឯកឧត្តម James Baxter អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអង្គការពាណិជ្ជកម្មពិភពលោក លោក Pradeep MEHTA អគ្គលេខាធិកាអង្គការ CUTS International និងលោកស្រី Wendy PARATIAN អ្នក សម្រួលនៃកម្មវិធីEIF ក៏បានអញ្ជើញចូលរួមជាវាគ្មិនក្នុងព្រឹត្តិការណ៍អមកម្ពុជា ដើម្បីចែករំលែកទស្សនវិស្ស័យ និងការគាំទ្រនានាដល់កម្ពុជាពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងពាណិជ្ជកម្មឌីជីថល ផងដែរ។ - - - (Geneva, Switzerland): On Thursday morning, September 18, 2025, at the World Trade Organization (WTO) headquarters in Geneva, Switzerland, Her Excellency Tekreth Kamrang, Secretary of State of the Ministry of Commerce, led the organization of a Cambodian Side Event at the margin of WTO Public Forum 2025 under the theme “Enhance, Create, and Preserve”. On this occasion, Her Excellency Secretary of State participated as a speaker at the Cambodian event titled “Building Digital Trade Ecosystem: A Perspective of Cambodia,” which was co-organized with the Cambodian Mission to the WTO to showcase the development of Cambodia’s trade sector, full implementation of the Trade Facilitation Agreement, and the current development of digital trade ecosystem that supports e-commerce, digital trade, and investment in this sector in Cambodia. At the Cambodian side event, His Excellency James Baxter, Ambassador and Permanent Representative of Australia to the WO, Mr. Pradeep MEHTA, Secretary of CUTS International, Ms. Wendy PARATIAN, Coordinator of the EIF, were joint as panelists to share their perspectives and support for Cambodia related to e-commerce and digital trade.
News(កំពង់ស្ពឺ)៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ស្ពឺ បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពង់ស្ពឺ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍ ចាប់ពីម៉ោង ៦៖៣០ព្រឹក ដល់ម៉ោង១៤៖០០ថ្ងៃត្រង់ ដែលមានទីតាំងនៅបរិវេន វិមានសម្តេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត ជិតវេទិកាអុំទូក ខេត្តកំពង់ស្ពឺ។ 👉 ស្វែងរកទីតាំងផ្សារផលិតផលខ្មែរ ខេត្តកំពង់ស្ពឺ https://maps.app.goo.gl/WFJH6PVzYaYkh5VH7?g_st=atm សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផល ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ។
News(ទីក្រុងហ្សឺណែវ, ប្រទេសស្វ៊ីស)៖ នារសៀលថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីជាមួយលោកស្រី Helen KING, នាយកផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងភាពជាដៃគូរបស់ចក្រភពអង់គ្លេស ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការ និងតួនាទីរបស់អង្គភាពអនុវត្តគម្រោងរបស់ក្រសួងពាណិជ្ជកម្ម។
News(ណាននីង, ចិន)៖ រូបភាពខ្លះៗពីការចូលទស្សនាពន្លាជាតិកម្ពុជា និងនៅស្តង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន។ --- (Nanning, China) - Photos highlighting Guests Visiting Cambodian Pavilion and commodities booths at the 22nd China-ASEAN Expo in Nanning City, People's Republic of China.
Newsអនុមោទនា ពិធីកាន់បិណ្ឌ ១៤ ថ្ងៃអាទិត្យ ១៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥