ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsអបអរសាទរ ទិវាកុមារអន្តរជាតិ ខួបលើកទី៧៦ ១ មិថុនា ១៩៥៩ - ១ មិថុនា ២០២៥
អបអរសាទរ ទិវាកុមារអន្តរជាតិ ខួបលើកទី៧៦ ១ មិថុនា ១៩៥៩ - ១ មិថុនា ២០២៥
Newsឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រំលេចមូលហេតុធំៗចំនួន៥ ជូនវិនិយោគិន និងធុរជនកាណាដា ដើម្បីពង្រីកវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា-កាណាដា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារហៃយ៉ាត់រីជេនស៊ីភ្នំពេញ ឯកឧត្ដម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមជាគណៈអធិបតី និងធ្វើជាវាគ្មិន ក្នុងកម្មពិធីពេញអង្គរបស់ក្រុមការងារបេកកម្មពាណិជ្ជកម្មកាណាដា ដែលរៀបចំដោយស្ថានទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងមលោកជំទាវ Sara Wilshaw ឧបការីជាន់ខ្ពស់របស់អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ និងជាស្នងការពាណិជ្ជកម្មនៃប្រទេសកាណាដា។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបិទ “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី (AWE) BizFest”
(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅ Factory Phnom Penh លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី (AWE) BizFest” ដែលរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកស្រីភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។
Newsឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ បានចូលរួមវេទិកាតុមូលនាយកប្រតិបត្តិកាណាដា-កម្ពុជា ដែលរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន និងក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ក្រោមអធិបតិភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.)
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ បានចូលរួមវេទិកាតុមូលនាយកប្រតិបត្តិកាណាដា-កម្ពុជា ដែលរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន និងក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ក្រោមអធិបតិភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.)។
Newsក្រសួងពាណិជ្ជកម្ម បានដឹកនាំនិងសម្របសម្រួលក្រុមហ៊ុនកម្ពុជាចំនួន ៩ក្រុមហ៊ុន ចូលរួមពិព័រណ៍ "THAIFEX-Anuga Asia 2025" នៅទីក្រុងបាងកក ប្រទេសថៃ ដោយបាននាំយកផលិតផលរបស់កម្ពុជាមកដាក់តាំងបង្ហាញ រួមមាន៖ អង្ករ អង្ករសំរូប គ្រាប់ស្វាយចន្ទីគ្រប់រសជាតិ ម្រេចកំពត ដំណាប់ស្វាយ និងម្នាស់សម្ងួត ដំណាប់ផ្លែឈើ នំស្រួយធ្វើពីស្រូវសាលី និងគ្រឿងទេស ដែលមានចំនួនសរុប ២៨ប្រភេទ
(បាងកក, ថៃ)៖ ក្រសួងពាណិជ្ជកម្ម បានដឹកនាំនិងសម្របសម្រួលក្រុមហ៊ុនកម្ពុជាចំនួន ៩ក្រុមហ៊ុន ចូលរួមពិព័រណ៍ "THAIFEX-Anuga Asia 2025" នៅទីក្រុងបាងកក ប្រទេសថៃ ដោយបាននាំយកផលិតផលរបស់កម្ពុជាមកដាក់តាំងបង្ហាញ រួមមាន៖ អង្ករ អង្ករសំរូប គ្រាប់ស្វាយចន្ទីគ្រប់រសជាតិ ម្រេចកំពត ដំណាប់ស្វាយ និងម្នាស់សម្ងួត ដំណាប់ផ្លែឈើ នំស្រួយធ្វើពីស្រូវសាលី និងគ្រឿងទេស ដែលមានចំនួនសរុប ២៨ប្រភេទ។ គួរបញ្ជាក់ជូនផងដែរថា ពិព័រណ៍ THAIFEX-Anuga Asia 2025 ប្រព្រឹត្តទៅពីថ្ងៃទី២៧-៣១ ខែឧសភា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ម្ហូបអាហារ និងភេសជ្ជៈ ដែលមានអ្នកតាំងពិព័រណ៍ប្រមាណ ៣,០០០នាក់ មកពី ៥០ប្រទេស និងមានអ្នកទស្សនាចន្លោះពី ៨០,០០០នាក់ ទៅ ១០០,០០០នាក់ ជារៀងរាល់ឆ្នាំ ដោយផ្តោតទៅលើការស្វែងរកដៃគូពាណិជ្ជកម្មតាមរយៈ B2B ដោយគ្មានការធ្វើពាណិជ្ជកម្មលក់ដូរនោះទេ។ ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្ម មានជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុនកម្ពុជាក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងមានឱកាសបង្កើតបណ្តាញអាជីវកម្ម ស្វែងរកដៃគូពាណិជ្ជកម្ម ធ្វើការផ្លាស់ប្តូរធុរកិច្ច និងពង្រីកបណ្តាញទីផ្សារក្នុងតំបន់ និងពិភពលោក៕



