ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsលោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយប្រតិភូនៃ Guangxi International Business Vocational College (GIBVC)
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូនៃ Guangxi International Business Vocational College (GIBVC) ដឹកនាំដោយ លោកស្រី Zhao Diqiong អនុប្រធាន GIBVC ដោយមានការអញ្ជើញចូលរួមមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម (TTRI) និងនាយកដ្ឋានកិច្ចការបុគ្គលិកជាច្រើនរូប។
Newsលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចស្តីពី ការធ្វើអាជីវកម្មក្នុងផ្សារ THAIDET (ថៃដេត) ក្រុមហ៊ុនភីធីធី ប្រទេសថៃ
(បាងកក, ថៃ)៖ នាថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូប្រតិភូបំពេញទស្សនកិច្ចស្តីពី ការធ្វើអាជីវកម្មក្នុងផ្សារ THAIDET (ថៃដេត) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម មន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ និងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃក្រសួងពាណិជ្ជកម្មកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនភីធីធី (ខេមបូឌា) ដើម្បីជួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Korngkamol Laung IEM គណៈកម្មការជ្រើសរើសផលិតផលក្នុងផ្សារថៃដេតរបស់ក្រុមហ៊ុនភីធីធី ប្រទេសថៃ និងក្រុមការងារក្រុមហ៊ុនភីធីធីប្រទេសថៃ ជាច្រើនរូប។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមវេទិកាសកលស្តីពីសន្ធានកម្មអន្តរជាតិ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងក្នុងការបង្កើតឱកាសដើម្បីឱ្យមានការជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ពីអ្នកជំនាញអន្តរជាតិ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសតាមរយៈយន្តការសន្ធានកម្ម
(ហុងកុង)៖ នារសៀលថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមវេទិកាសកលស្តីពីសន្ធានកម្មអន្តរជាតិ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងក្នុងការបង្កើតឱកាសដើម្បីឱ្យមានការជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ពីអ្នកជំនាញអន្តរជាតិ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសតាមរយៈយន្តការសន្ធានកម្ម។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ដែលមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូតំណាងប្រទេសប្រមាណ ៦០ និងតំណាងអង្គការអន្ដរជាតិប្រមាណ ២០ ស្ថាប័ន
(ហុងកុង)៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ដែលមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូតំណាងប្រទេសប្រមាណ ៦០ និងតំណាងអង្គការអន្ដរជាតិប្រមាណ ២០ ស្ថាប័ន។ នាឱកាសនោះ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រទេសចំនួន ៣២ ផ្សេងទៀតបានចុះហត្ថលេខាលើអនុសញ្ញានេះ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ដែលមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូតំណាងប្រទេសប្រមាណ ៦០ និងតំណាងអង្គការអន្ដរជាតិប្រមាណ ២០ ស្ថាប័ន។ នាឱកាសនោះ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រទេសចំនួន ៣២ ផ្សេងទៀតបានចុះហត្ថលេខាលើអនុសញ្ញានេះ
(ហុងកុង)៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ដែលមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូតំណាងប្រទេសប្រមាណ ៦០ និងតំណាងអង្គការអន្ដរជាតិប្រមាណ ២០ ស្ថាប័ន។ នាឱកាសនោះ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រទេសចំនួន ៣២ ផ្សេងទៀតបានចុះហត្ថលេខាលើអនុសញ្ញានេះ។



