ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថានអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
Newsលោក គិត ភារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល” ក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេស នៅខេត្តស្វាយរៀង
(ស្វាយរៀង)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ លោក គិត ភារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និង លោក សុខា រ៉ាម អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល” ក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេស នៅខេត្តស្វាយរៀង ដែលមានការចូលរួមពីអាជ្ញាធរខេត្ត មន្រ្តីរាជការមកពីមន្ទីរពាក់ព័ន្ធ ជាពិសេស ធុរជន ពាណិជ្ជករ សិប្បករ និងអាជីវករក្នុងខេត្តជាច្រើនរូប។
Newsក្រសួងពាណិជ្ជកម្មបន្តរៀបចំសិក្ខាសាលាស្ដីពី “ច្រកចូលទីផ្សារទៅកាន់ប្រទេសជាដៃគូ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី” នៅខេត្តកែប
(កែប)៖ នាព្រឹកថ្ងៃពុធទី២១ ខែឧសភា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានបន្តរៀបចំសិក្ខាសាលាស្ដីពី “ច្រកចូលទីផ្សារទៅកាន់ប្រទេសជាដៃគូ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី” នៅខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម លោកប្រធាន អនុប្រធាន និងមន្ត្រីនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម មន្រ្តីមន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធ អ្នកដាំដុះ អ្នកកែច្នៃ និងអ្នកនាំចេញជាច្រើនរូប។
Newsឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Obaid Saeed Obaid BintareshAldhaheri ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងជំរុញការអនុវត្តកិច្ចព្រមព្រៀង
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Obaid Saeed Obaid BintareshAldhaheri ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងជំរុញការអនុវត្តកិច្ចព្រមព្រៀង។រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមឱ្យកាន់តែមានប្រសិទ្ធភាព។ --- (Phnom Penh): On the morning of Wednesday, 21 May 2025, at the Ministry of Commerce, His Excellency RATH Saravuth, Secretary of State of the Ministry of Commerce received a courtesy call from His Excellency Obaid Saeed Obaid Bintaresh Aldhaheri, Ambassador Extraordinary and Plenipotentiary of the United Arab Emirates to Cambodia, to discuss strengthening economic cooperation and bilateral trade relations and promote the effective implementation of the Comprehensive Economic Partnership Agreement (CEPA) between Cambodia and the UAE.
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៣ ៧៥០ រៀល/លីត្រ (ឡើងថ្លៃ ៥០៛) - ប្រេងម៉ាស៊ូត = ៣ ៥០០ រៀល/លីត្រ (ឡើងថ្លៃ ៥០៛)
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៣ ៧៥០ រៀល/លីត្រ (ឡើងថ្លៃ ៥០៛) - ប្រេងម៉ាស៊ូត = ៣ ៥០០ រៀល/លីត្រ (ឡើងថ្លៃ ៥០៛)



