News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម និងកម្មវិធីពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ដែលកិច្ចប្រជុំពិសេសនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ - - - (Phnom Penh): On the morning of Tuesday, 20 May 2025, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister (AEM) for Cambodia, attended the Special ASEAN Economic Ministers (AEM)-Closer Economic Relations (CER) Consultation, via Video Conference.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ចិន ដែលកិច្ចប្រជុំពិសេសនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ - - - (Phnom Penh): On the morning of Tuesday, 20 May 2025, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister (AEM) for Cambodia, attended the Special ASEAN Economic Ministers (AEM)-MOFCOM Consultation, via Video Conference.
News(មូស្គូ, សហព័ន្ធរុស្ស៊ី)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ ខែឧសភា ឆ្នាំ២០២៥ លោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គធុរកិច្ចរុស្ស៊ី-កម្ពុជា ស្តីពី ”កិច្ចពិភាក្សាសេដ្ឋកិច្ចរុស្ស៊ី-កម្ពុជា៖ ឱកាសសម្រាប់កំណើនទៅវិញទៅមក” ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ Plekhanov Russian University of Economics នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបប្រជុំពិភាក្សា និងប្រឹក្សាយោបល់ជាមួយក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមប្រព័ន្ធ Zoom និងប្រជុំដោយផ្ទាល់ជាមួយក្រុមការងារនៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នៅទីស្តីការក្រសួងពាណិជ្ជកម្មលើការងារសហការ និងការចូលរួមចំណែកគាំទ្ររបស់ដៃគូអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា។