ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំ «ពិព័រណ៍កាកាវអន្តរជាតិម៉ាឡេស៊ី ឆ្នាំ២០២៥» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែឧសភា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិសាបា ទីក្រុង Kota Kinabalu រដ្ឋ Sabah ប្រទេសម៉ាឡេស៊ី
សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំ «ពិព័រណ៍កាកាវអន្តរជាតិម៉ាឡេស៊ី ឆ្នាំ២០២៥» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែឧសភា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិសាបា ទីក្រុង Kota Kinabalu រដ្ឋ Sabah ប្រទេសម៉ាឡេស៊ី
Newsឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង នាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
Newsសេចក្តីជូនដំណឹង ស្តីពី កម្ពុជាបាននិងកំពុងអនុវត្តយ៉ាងគត់មត់នូវវិធានពាណិជ្ជកម្មអន្តរជាតិ កាតព្វកិច្ច និងការសន្យាពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងបាននិងកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក
សេចក្តីជូនដំណឹង ស្តីពី កម្ពុជាបាននិងកំពុងអនុវត្តយ៉ាងគត់មត់នូវវិធានពាណិជ្ជកម្មអន្តរជាតិ កាតព្វកិច្ច និងការសន្យាពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងបាននិងកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក
Newsលោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី បានពិសារអាហារការងារជាមួយក្រុមហ៊ុន PT.SINAR HARAPAN BERSATU (SHB) នៅ Toscana Restaurant ដើម្បីពិភាក្សាអំពីការជំរុញការគាំទ្រកិច្ចសហប្របត្តិការរវាងប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសនាំចេញទំនិញជាប្រភេទម្ហូបអាហារ និងផ្លែសាឡាក់ស្រស់ពីសាធារណរដ្ឋឥណ្ឌូណេស៊ី ទៅកាន់ទីផ្សារកម្ពុជា
(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាល្ងាចថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ លោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី បានពិសារអាហារការងារជាមួយក្រុមហ៊ុន PT.SINAR HARAPAN BERSATU (SHB) នៅ Toscana Restaurant ដើម្បីពិភាក្សាអំពីការជំរុញការគាំទ្រកិច្ចសហប្របត្តិការរវាងប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសនាំចេញទំនិញជាប្រភេទម្ហូបអាហារ និងផ្លែសាឡាក់ស្រស់ពីសាធារណរដ្ឋឥណ្ឌូណេស៊ី ទៅកាន់ទីផ្សារកម្ពុជា។ ក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានស្វាគមន៍ និងលើកទឹកចិត្តក្រុមហ៊ុន SHB ចំពោះគោលបំណងមកធ្វើធុរកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងបានលើកឡើងអំពីដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលមានសក្តានុពលរបស់កម្ពុជា រួមមាន៖ គ្រាប់ស្វាយចន្ទី ដំឡូងមី ស្វាយកែវរមៀត និងអង្ករកម្ពុជាជាដើម ដើម្បីឱ្យក្រុមហ៊ុន SHB ពិនិត្យលទ្ធភាពនាំចូលមកកាន់ទីផ្សារឥណ្ឌូណេស៊ី ដែរ។ --- (Jakarta, Indonesia): On the evening of Tuesday, 22 April 2025, Mr. REM Nhanh, Commercial Attaché at the Cambodian Embassy in Indonesia, had a working dinner with PT. SINAR HARAPAN BERSATU (SHB) at Toscana Restaurant to discuss support and cooperation between the countries in exploring opportunities to export Indonesian food commodities and salak fruit from Indonesia to Cambodia. On that occasion, Mr. Commercial Attaché welcomed and encouraged SHB to do business in Cambodia and highlighted potential Cambodian agricultural and agro-industrial crops, such as cashew nuts, cassava, mangoes, and rice, to attract SHB’s interest in importing them to Indonesia.
Newsឯកឧត្តម ឡុង កែមវិចិត្រ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២/៥៦ នៅរដ្ឋប៉េណាំង ប្រទេសម៉ាឡេស៊ី
(ប៉េណាំង, ម៉ាឡេស៊ី) ៖ នាថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋប៉េណាំង ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២/៥៦ (SEOM2/56)។



