News(អូសាកា, ជប៉ុន) នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ក្នុងឱកាសនៃការចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងកម្មវិធីទិវាជាតិកម្ពុជា នៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ជប៉ុន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតជូន តំណាងក្រុមហ៊ុន Toyota Tsusho Corporation ដែលដឹកនាំដោយលោក Harada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan) និងសហការីដែលរួមមានតំណាងមកពីក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។
Newsសេចក្តីបំភ្លឺព័ត៌មានស្តីពី៖ ការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងការយកពន្ធលើការនាំចូលស្រូវរបស់កម្ពុជា ទៅទីផ្សារវៀតណាម
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមកិច្ចប្រជុំគណៈកម្មាធិការចម្រុះអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនលើកទី២ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំនៃអន្តរក្រសួង-សា្ថប័ន ពាក់ព័ន្ធ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ញើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ឧបាសិកា ម៉ៅ ហែ ត្រូវជាមាតាបង្កើត លោក ទី រ៉ូនី ប្រធានសាខា ក.ប.ប. ខេត្តកំពង់ឆ្នាំង នៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៨:០០នាទីល្ងាច ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។