News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាស្ថានការទូតនិងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមធ្វើបទឧទ្ទេសនាមស្តីអំពី “គោលនយោបាយ ជំរុញពាណិជ្ជកម្ម” ក្នុងវគ្គតម្រង់ទិសជូនដល់មន្ត្រីការទូតជាន់ខ្ពស់ ដែលទើបទទួលបានការតែងតាំងថ្មីចំនួន ២១នាក់។ វគ្គតម្រង់ទិសនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងចំណេះដឹង និងបង្កើនប្រសិទ្ធភាពបំពេញការងាររបស់មន្រ្តីការទូតឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងមានប្រសិទ្ធភាព ក្នុងការការពារផលប្រយោជន៍ និងកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈការសិក្សាស្វែងយល់នូវគោលនយោបាយការបរទេសកម្ពុជា ការធ្វើបច្ចុប្បន្នភាពព័ត៌មាន និងព្រឹត្តការណ៍នយោបាយ-សេដ្ឋកិច្ចនៅក្នុងតំបន់ និងសកលលោក។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកនូវចំណេះដឹងផ្នែកពាណិជ្ជកម្ម និងធ្វើបទបង្ហាញដែលផ្ដោតសំខាន់លើមាតិកាចំនួន ៦ ដូចជា៖ ១. ស្ថានភាពទូទៅនៃពាណិជ្ជកម្មកម្ពុជា ២. កម្ពុជានិងសមាហរណកម្មសេដ្ឋកិច្ច ៣. កិច្ចសម្រួលពាណិជ្ជកម្ម និងការជំរុញពាណិជ្ជកម្ម ៤. អនុព័ន្ធពាណិជ្ជកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ៥. ការកសាងច្បាប់ គោលនយោបាយ និងយុទ្ធសាស្ត្រ និង ៦. ទិសដៅការងារបន្ត។ នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យមន្ត្រីការទូតដែលត្រូវបានតែងតាំងថ្មី ដែលជាអ្នកការទូតសេដ្ឋកិច្ចផងដែរនោះ ចូលរួមជួយផ្សព្វផ្សាយសក្តានុពលនៃការវិនិយោគនៅកម្ពុជា, ការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា និងនៅកម្ពុជា ព្រមទាំងបន្តសហការជាមួយអនុព័ន្ធពាណិជ្ជកម្ម ឬតំណាងពាណិជ្ជកម្ម នៅក្រៅប្រទេសឱ្យបានជិតស្និទ្ធ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនយើង៕
News(Phnom Penh): On the afternoon of Tuesday, 16 December 2025, at the Ministry of Commerce, Her Excellency CHEA Ratha, Secretary of State of the Ministry of Commerce, had a discussion meeting with His Excellency Dr. HORN Theara, Director General of Cambodia Post of the Ministry of Posts and Telecommunications, and his colleagues to discuss cooperation between Cambodia Post and Cambodiatrade.com. Also participating were His Excellency IENG Thomas Amrindra Viriyavudh, Undersecretary of State of the Ministry of Commerce, and His Excellency LAY Soksaokunthea, Delegate of the Royal Government of Cambodia in charge of the Director General of the General Directorate of Administration and Finance, as well as technical officials from the Ministry of Commerce. This discussion meeting aimed at collaboration in promoting the delivery and distribution of goods for operations in Cambodiatrade.com and to review the draft Memorandum of Understanding (MOU) between the Ministry of Commerce and Cambodia Post for collaboration in providing postal services to the Ministry of Commerce and the public who need services from the Ministry of Commerce and the Ministry of Posts and Telecommunications.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដែលដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត Ted Osius ប្រធានគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃច័ន្ធ ទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម «គ.ប.ផ.ក.» និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សា។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Abigail Fryer អនុប្រធានបេសកកម្មនៃស្ថានទូតច្រកភពអង់គ្លេសប្រចាំកម្ពុជា និង លោក Stewart Clayton ប្រធានទទួលបន្ទុកការងារពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជំនាញនៃស្ថានទូត ដើម្បី បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស។ នាឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ចក្រភពអង់គ្លេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតលើកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងសេដ្ឋកិច្ចបៃតង ព្រមជាមួយការត្រៀមរៀបចំវេទិកាពាណិជ្ជកម្ម និងនិវិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទី៣ (3rd JTIF) ដែលគ្រោងនឹងរៀបចំនៅដើមឆ្នាំ២០២៦ ខាងមុខ។