News(Phnom Penh): On the morning of Wednesday, 10 December 2025, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, led the 4th quarterly meeting of the European Union–German Global Access and Trade Expertise (EU-German GATE). The meeting was attended by representatives of the European Union Delegation to Cambodia, the Embassy of Germany in Cambodia, and the GIZ Cambodia Team, along with management and technical teams from the Ministry of Commerce. This meeting aimed to review the progress of the project’s implementation, identify various challenges, and seek possible solutions for activities carried out so far. It also discussed, reviewed, and provided important recommendations for the next steps to ensure the successful continuation of the project’s implementation in each output. On that occasion, Her Excellency Secretary of State expressed her appreciation to the European Union, the Federal Government of Germany, and GIZ Cambodia for their contributions to the development of Cambodia’s trade sector. Her Excellency Secretary of State also reaffirmed the Ministry of Commerce’s strong commitment to working closely together to continue the implementation of this project.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម មាស សេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធស្ថានីយ៍ប្រេងឥន្ធនៈតូតាល់អេនើជី (TotalEnergies) ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, Mr. Oliver Van Parys, អនុប្រធានជាន់ខ្ពស់ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ារបស់ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់អេនើជី និងនាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់អេនើជី ប្រចាំប្រទេសកម្ពុជា ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់អេនើជី ជាក្រុមហ៊ុនមួយដែលតួនាទីយ៉ាងសំខាន់ក្នុងវិស័យថាមពលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានវត្តមាននៅលើទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន ដោយបានបន្តអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស តាមរយៈការបង្កើតបណ្តាញស្ថានីយ៍ប្រេងទំនើបជាច្រើនកន្លែងនៅទូទាំងប្រទេសកម្ពុជា ជាពិសេសផ្តល់ជូននូវផលិតផលមានគុណភាពខ្ពស់ តម្លៃសមរម្យ ស្តង់ដាអន្តរជាតិ ដូចជាប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងរំអិល ប្រេងអាកាសចរណ៍ ជាដើម។ លើសពីនេះ ក្រុមហ៊ុននេះ គឺជាដៃគូដ៏សំខាន់មួយក្នុងការគាំទ្រសេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជា ដែលមានប្រព័ន្ធថាមពលប្រកបដោយគុណភាព សុវត្ថិភាព និងមាននិរន្តរភាព។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា តាមរយៈសេវាកម្មដ៍សំបូរបែប និងការដាក់លក់ផលិតផលខ្មែរ នៅតាមស្ថានីយ៍ គឺជាការឆ្លើយតបទៅនឹងតម្រូវការអតិថិជន និងបានហ្នឹងឆ្លុះបញ្ចាំងពីការគាំទ្រការប្រើប្រាស់ផលិតផលខ្មែរ របស់ក្រុមហ៊ុនតូតាល់អេនើជី។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់ក្រុមហ៊ុនតូតាល់អេនើជី ឱ្យបន្ថែមការដាក់លក់ផលិតផលខ្មែរនៅតាមហាងនៃស្ថានីយ៍របស់ខ្លួន នៅគ្រប់ទីតាំងក្នុងប្រទេសកម្ពុជា ផងដែរ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមសន្និបាតសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងការបោះឆ្នោតជ្រើសរើសប្រធានសមាគម និងសមាជិកក្រុមប្រឹក្សា អាណត្តិទី៤” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មន្រ្តីពាក់ព័ន្ធប្រធានសមាគមកម្មសិទ្ធិបញ្ញា សមាជិក សមាជិកា នៃសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា តំណាងវិស័យឯកជន និងនិស្សិតជាច្រើនរូប។ សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យសមាជិក សមាជិកានៃសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងាររបស់សមាគមក្នុងអាណត្តិទី៣ ពាក់ព័ន្ធនឹងសកម្មភាពការងារ និងបញ្ហាប្រឈមនានា ព្រមទាំងការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមកម្មសិទ្ធិបញ្ញា និងសមាជិកក្រុមប្រឹក្សាអាណត្តិទី៤ ដើម្បីអនុវត្តការងារបន្តរបស់សមាគម៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTA Portal) ។ ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមដោយតំណាងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា តំណាង CAPRED និងតំណាងវិស័យជននានាជាច្រើនរូប។ សូមជម្រាបជូនថា ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTA Portal) គឺជាថ្នាលមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការចូលប្រើប្រាស់ ស្វែងរកព័ត៌មានដើម្បីទទួលបានការយល់ដឹង និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក។ ថ្នាលព័ត៌មាននេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជករ អ្នកនាំចេញនាំចូល និងភាគីពាក់ព័ន្ធរួមមាន៖ (១). ទទួលបានការយល់ដឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក (២). ទទួលបានការយល់ដឹងពីស្ថានភាព និងនីតិវិធីនៃការនាំចេញ និង (៣). ការជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ថ្លែងក្នុងពិធីសម្ពោធនេះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia Australia Partnership for Resilient Economic Development - CAPRED) ក្រុមការងារក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Cambodia FTA Portal) ដែលជាថ្នាលថ្មីស្រឡាងមួយបង្កើតឡើង ដែលអនុញ្ញាតឱ្យធុរជន វិនិយោគិន អ្នកនាំចេញ ផលិតករ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ អាចស្វែងរក និងជ្រើសយកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម/កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយ ដែលល្អសាកសមបំផុត ព្រមទាំងស្វែងយល់បន្ថែមនូវព័ត៌មានសំខាន់ៗនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក តាមរយៈមុខងារប្រៀបធៀបអត្រាពន្ធគយ និងវិធានដើមកំណើតទំនិញជាដើម ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធទាំងអស់នេះ។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវដល់វិស័យឯកជនពាក់ព័ន្ធ ជាពិសេសអ្នកនាំចេញ ឲ្យប្រើប្រាស់ថ្នាលនេះឱ្យអស់លទ្ធភាព និងផ្សព្វផ្សាយបន្ថែមដល់សមាជិកសមាជិការបស់ខ្លួន ដើម្បីបញ្ចៀសនូវការបាត់បង់ផលប្រយោជន៍ដោយប្រការណាមួយ ព្រមទាំងអាចចូលរួមជាធាតុចូលបន្ថែមក្នុងករណីមានការខ្វះខាតដោយយថាហេតុផងដែរ។ ដើម្បីចូលប្រើប្រាស់ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា សូមចូលទៅកាន់តំណរភ្ជាប់៖ https://ftaportal.moc.gov.kh/km #CambodiaFTAPortal #FTAPortal #MOC2025 #CAPRED
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអូស្ត្រាលីសម្រាប់ឆ្នាំ២០២៦ និងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ឆ្នាំសិក្សា ២០២៦-២០២៧ ចូលជួបសម្តែងការគួរសម សំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំ។ នៅក្នុងជំនួបសម្ដែងការគួរសមនេះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ និងមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមនិស្សិតជ័យលាភីទាំងអស់ ឱ្យមានឆន្ទៈ មនសិការតស៊ូ អត់ធ្មត់រៀនសូត្រ កុំរួញរា ដើម្បីក្រេបយកចំណេះវិជ្ជា ជំនាញ និងបទពិសោធន៍ថ្មីៗ ក៏ដូចជារក្សាទំនាក់ទំនងល្អ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហការល្អ ជាពិសេសការចូលរួមលើកស្ទួយមុខមាត់ជាតិពីចម្ងាយ តាមរយៈការក្លាយខ្លួនជាទូតសុឆន្ទៈកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រីសង្ឃឹមថា ក្រុមនិស្សិតជ័យលាភីទាំងអស់ នឹងក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ការទ្រទ្រង់ខឿនសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជាក្នុងការអភិវឌ្ឍមូលធនមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាមូលដ្ឋានគ្រឹះសំខាន់បំផុតសម្រាប់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ នៅពេលបញ្ចប់ការសិក្សា និងវិលត្រលប់មកមាតុភូមិវិញ។