News(Phnom Penh): On the morning of Thursday, 27 November 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired the monthly meeting of November 2025 of the Ministry of Commerce. The meeting was attended by the ministry's leaders and relevant officials. The monthly meeting was held at the Ministry of Commerce and, via video conference, covered the following agenda: 1. Brief report on the working progress on the preparation of the 18th Cambodia Trade Expo. 2. Brief report on the results of participation in the global conference «30th Edition of the Partnership Summit 2025» 3. Brief report on the working progress on the preparation of the Free Trade Agreement Information Portal (FTA Portal) 4. Brief report on the working progress of the Commercial Attaché in the Republic of Korea 5. Brief report on the working progress of the Preah Vihear Provincial Department of Commerce 6. Other matters.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំលើកទី៣ នៃភាគីហត្ថលេខីអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី គម្រោងរោងចក្រកាត់តែប្រសើរនៅកម្ពុជា (BFC) ឆ្នាំ២០២៣-២០២៧ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរួមមានការចូលរួមពីតំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងតំណាងអង្គការអន្តរជាតិខាងការងារ (ILO)។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកនូវខ្លឹមសារដូចជា៖ ១)-បច្ចុប្បន្នភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០២៣-២០២៧, ២)-លទ្ធផលនៃការស្ទង់មតិលើស្ថានភាពសហគ្រាស ក្រុមហ៊ុន រោងចក្រក្នុងខែវិច្ឆិកា ឆ្នាំ២០២៥, ៣)-អនុសាសន៍នៃការវាយតម្លៃកម្រិតខ្ពស់លើគម្រោងការងារឱ្យកាន់តែប្រសើរ និង ៤)-ការងារអាទិភាពនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ២០២៦ ដើម្បីពិនិត្យផងដែរលើវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងាររបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ព្រមទាំងបន្តពង្រឹងកិច្ចសហការរវាងភាគីហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នា។ បន្ថែមពីនេះ អង្គប្រជុំក៏បានពិភាក្សាយ៉ាងផុសផុលលើវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈដែលផ្ដោតលើស្ថានភាពនាពេលបច្ចុប្បន្នរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដោយលើកជាអនុសាសន៍ណែនាំនៃការវាយតម្លៃការងារ និងកិច្ចសហការរវាងភាគីហត្ថលេខីលើគម្រោង។ តាមរយៈកិច្ចប្រជុំនេះ ភាគីហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នាបានផ្តល់ការគាំទ្រនូវទិសដៅអាទិភាពរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ ដោយផ្ដោតលើការងារអាទិភាពសំខាន់ៗ រួមមាន ការលើកកម្ពស់ផ្នែកសុវត្ថិភាពនិងសុខភាពការងារ, កិច្ចសន្ទនាសង្គម, សមភាពនិងបរិយាបន្នយេនឌ័រ និងការជំរុញការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល៕
News(សិង្ហបុរី)៖ នារសៀលថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាល Eden Hall នៃនិវេសនដ្ឋានរបស់ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំប្រទេសសិង្ហបុរី ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាស្ដីពីកាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា-ចក្រភពអង់គ្លេស ក្រោមអធិបតីភាពរបស់ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Rihannon Harries ស្នងការរងទទួលបន្ទុកកិច្ចការពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានតំណាងចូលរួមជាច្រើននាក់ពីបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គណៈកម្មាធិការវិនិយោគ, ក្រសួងសាធារណៈការនិងដឹកជញ្ជូន, និងវិស័យឯកជនផងដែរ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចក្រភពអង់គ្លេស និងកម្ពុជា ព្រមទាំងប្រមូលផ្ដុំតំណាងមកពីក្រសួង ស្ថាប័ននានារបស់កម្ពុជា ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ វិនិយោគិនដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងសិង្ហបុរី រួមទាំងតំណាងវិស័យឯកជនកម្ពុជាសំខាន់ៗ ដើម្បីស្វែងយល់ពីកិច្ចសហការជាក់ស្ដែងក្នុងការគាំទ្ររបៀបវារៈកំណើនប្រកបដោយចីរភាពរបស់កម្ពុជា។ នាឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានរំលេចអំពីយុទ្ធសាស្រ្តជំរុញការនាំចេញនិងបង្កើនភាពប្រកួតប្រជែងពាណិជ្ជកម្មរបស់កម្ពុជា ព្រមទាំងតួនាទីដ៏សំខាន់របស់វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស។ ឆ្លៀតឱកាសនោះដែរ ឯកឧត្ដម ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មពាណិជ្ជកម្មក្រោមក្របខណ្ឌពហុភាគី តំបន់និងទ្វេភាគីសំខាន់ៗ និងការធ្វើឱ្យបរិយាកាសធុរកិច្ចនិងវិនិយោគកាន់តែប្រសើរថែមទៀត។
News(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ពេជ អង្គ ប្រធានក្រុមការងារពាណិជ្ជកម្មនៃក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “កិច្ចការពារ ការរំលោភបំពានម៉ាក និងអំពើប្រកួតប្រជែងមិនស្មោះត្រង់” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កង តារាវុធ ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា លោកប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា មេធាវី និងនិស្សិត ជាច្រើនរូប។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្តល់ព័ត៌មានបច្ចុប្បន្នភាពលើវិស័យកម្មសិទ្ធិបញ្ញា ជូនសាធារណជននិងនិស្សិត ការលើកកម្ពស់ចំណេះដឹងសាធារណៈពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្ម លិខិតបទដ្ឋានគតិយុត្តវិស័យកម្មសិទ្ធិបញ្ញា នីតិវិធីចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជីម៉ាក ការជំរុញឱ្យយុវជនយល់ពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា និងយន្តការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា ជូន មេធាវី លោក លោកស្រីសាស្ត្រាចារ្យនៃសាកលវិទ្យាល័យបៀលប្រាយ និងពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា និងនិស្សិតនៃសាកលវិទ្យាល័យទាំងពីរផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គសិក្ខាសាលាអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា និងបាន គូសបញ្ជាក់ពីគោលនយោបាយជាតិកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣-២០២៨ ដែលបានផ្តល់អាទិភាព លើវិស័យចំនួន ៧ រួមមាន៖ កសិកម្ម ពាណិជ្ជកម្មនិងឧស្សាហកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាល វប្បធម៌ ទេសចរណ៍ និងការអប់រំនិងការលើកកម្ពស់ចំណេះដឹងសាធារណៈ។ បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីយុទ្ធសាស្ត្រទី៥ នៃគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ ជូនអង្គសិក្ខាសាលានូវចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ការបង្កើត យន្តការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាតាមរយៈតុលាការពាណិជ្ជកម្ម, ការពង្រឹងការអនុវត្តច្បាប់, កិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធដើម្បីប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយ, ការពង្រឹង និងអនុវត្តច្បាប់លើផលិតផលចំណេះដឹងប្រពៃណីនិងផលិតផលវប្បធម៌, ការចាត់វិធានការលើការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម៉ាកសមូហភាព និងម៉ាកវិញ្ញាត្តកម្ម រួមជាមួយ ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា។ ល។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្រៅពីនេះ គោលនយោបាយជាតិ កម្មសិទ្ធិបញ្ញាឆ្នាំ ២០២៣-២០២៨ នេះ ក៏មានយុទ្ធសាស្ត្រផ្សេងៗទៀត ដែលផ្តោតលើការពង្រឹងស្ថាប័នជាតិផ្នែកកម្មសិទ្ធិបញ្ញា ការធ្វើពាណិជ្ជូបនីយកម្មកម្មសិទ្ធិបញ្ញា ការផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងសាធារណៈផងដែរ៕
News(Phnom Penh): On Monday, November 24, 2025, at the SHANGRI-LA PHNOM PENH Hotel, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, presided over the National Public–Private–Producer Partnership (4Ps) Dialogue on enhancing agricultural productivity and market opportunities, with a thematic focus on “Cambodian Premium Rice Value Chain Development,” under the Accelerating Inclusive Markets for Smallholders (AIMS) Project. The event was attended by His Excellency LONG Kemvichet, the Director General of the General Directorate of International Trade and AIMS Project Deputy Project Director in charge of Operations; the Director General of Domestic Trade and AIMS Project Director; the Deputy Director General; department directors for private sector development; an IFAD representative; representatives from the Ministry of Economy and Finance, the Ministry of Agriculture, Forestry and Fisheries, and the Ministry of Water Resources and Meteorology, as well as directors and focal points from 12 Provincial Departments of Commerce, 12 business cluster representatives, rice millers/exporters, input suppliers, and members of the private sector. The specific objectives of the dialogue are: 1. Identifying key constraints in agricultural production and market access. 2. Mapping and engaging key market actors within the targeted value chains. 3. Strengthening partnerships among public institutions, private companies, and producer organizations to support sustainable agribusiness development. 4. Promoting business and trade networks and strengthening the development of local private-sector business development service markets. 5. Defining actionable next-step strategies and business cases for inclusive and market-driven agricultural investment and development.