ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការចាប់ផ្តើមអនុវត្តផ្លូវការគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដំណាក់កាលទី២ នៅខេត្តសៀមរាប
(សៀមរាប)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានដឹកនាំកិច្ចប្រជុំស្តីពី “ការចាប់ផ្ដើមអនុវត្តផ្លូវការគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដំណាក់កាលទី២” ដោយមានការអញ្ជើញចូលរួមជាអធិបតីពី លោក យ៉ុន លីណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោកប្រធានមន្ទីទាំង ១៨ខេត្ត គោលដៅ មន្រ្តីការិយាល័យគ្រប់គ្រងគម្រោង មន្ត្រីបង្គោលរបស់មន្ទីរពាណិជ្ជកម្ម ទីប្រឹក្សាគម្រោង តំណាងធនាគារ ARDB និងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុ AMK ជាច្រើនរូប។
Newsឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជេីញចូលរួមកិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យវឌ្ឍនភាពចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៤ នៃការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ឆ្នាំ២០១៧-២០២៥
(ភ្នំពេញ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមនិងមន្ត្រីនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម បានអញ្ជេីញចូលរួមកិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យវឌ្ឍនភាពចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៤ នៃការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ឆ្នាំ២០១៧-២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងមន្ត្រីបច្ចេកទេស នៃគណៈកម្មការពិនិត្យ តាមដាន និងវាយតម្លៃការរអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ឆ្នាំ២០១៧-២០២៥ ផងដែរ។ គោលបំណងនៃកិច្ចប្រជុំនេះគឺដេីម្បីផ្ទៀងផ្ទាត់ទិន្នន័យនៃរបាយការណ៍នៃការអនុវត្តោលនយោបាយបន្ទាប់ពីទទួលបានធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធរួចមក។
Newsឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
Newsឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា” នៅខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក កេង ប៊ុនណា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ និងអាជីវករ ក្នុងខេត្តត្បូងឃ្មុំ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដមសាស្រ្តាចារ្យ Komlan Edo Robert DUSSEY រដ្ឋមន្រ្តីការបរទេស សមាហរណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ ដើម្បីពង្រឹងចំណងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ
(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដមសាស្រ្តាចារ្យ Komlan Edo Robert DUSSEY រដ្ឋមន្រ្តីការបរទេស សមាហរណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ ដើម្បីពង្រឹងចំណងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ។ --- (Phnom Penh): On the afternoon of Wednesday, 19 March 2025, Her Excellency CHAM Nimul, Minister of Commerce of the Kingdom of Cambodia, received a courtesy meeting call from His Excellency Prof. Komlan Edo Robert DUSSEY, Minister of Foreign Affairs, Regional Integration and Togolese Abroad of the Togolese Republic, to strengthen the economic, trade, and investment relationship between the two countries.



