ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក Michael Helleman ប្រធានផ្នែកវិនិយោគអាស៊ីនៃគណៈកម្មការពាណិជ្ជកម្មនិងវិនិយោគអូស្រ្តាលី (Austrade) ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើទស្សនវិស័យក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន ដោយផ្តោតលើវិស័យថាមពលបៃតង
(ស៊ីដនី, អូស្រ្តាលី)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក Michael Helleman ប្រធានផ្នែកវិនិយោគអាស៊ីនៃគណៈកម្មការពាណិជ្ជកម្មនិងវិនិយោគអូស្រ្តាលី (Austrade) ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើទស្សនវិស័យក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន ដោយផ្តោតលើវិស័យថាមពលបៃតង។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបពីសក្តានុពលពាណិជ្ជកម្មកម្ពុជា និងបានលើកទឹកចិត្តឲ្យភាគី Austrade ជ្រើសយកកម្ពុជាជាទីតាំងស្នូលក្នុងតំបន់ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការផលិតនិងនាំចេញតាមរយៈទីផ្សារដ៏ធំទូលាយនិងការអនុគ្រោះពន្ធដ៏សំបូរបែបដែលកម្ពុជាទទួលបាន ជាពិសេសការរៀបចំបេសកកម្មធុរកិច្ចដោយនាំយកអ្នកបញ្ជាទិញពីប្រទេសអូស្រ្តាលីទៅកាន់កម្ពុជាដើម្បីផ្សារភ្ជាប់ដោយផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់នៅកម្ពុជា ដោយសហការជាមួយក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម។
Newsឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការសម្ងាត់ពាណិជ្ជកម្ម និងប្រកាសនីយបត្រតក្កកម្ម” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អគ្គនាយករងសេវាពាណិជ្ជកម្ម ប្រធាននាយកដ្ឋានកម្មសិទ្ធិ បញ្ញា សមាជិក សមាជិកានៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា តំណាងមេធាវីនិងភ្នាក់ងារតំណាងស្របច្បាប់ ធនាគារ ក្រុមហ៊ុន សហគ្រាស ជាច្រើនរូប
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការសម្ងាត់ពាណិជ្ជកម្ម និងប្រកាសនីយបត្រតក្កកម្ម” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អគ្គនាយករងសេវាពាណិជ្ជកម្ម ប្រធាននាយកដ្ឋានកម្មសិទ្ធិ បញ្ញា សមាជិក សមាជិកានៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា តំណាងមេធាវីនិងភ្នាក់ងារតំណាងស្របច្បាប់ ធនាគារ ក្រុមហ៊ុន សហគ្រាស ជាច្រើនរូប។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី និងមែលប៊ន ប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ស៊ីដនី, អូស្រ្តាលី)៖ នារសៀលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី និងមែលប៊ន ប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះផងដែរ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី និងមែលប៊ន ឱ្យសហការជាមួយក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹងនិងពង្រីកសកម្មភាពពាណិជ្ជកម្មកម្ពុជា-អូស្រ្តាលី ជាពិសេសជំរុញការនាំចូលផលិតផលកម្ពុជាមកលក់នៅតាមបណ្តាផ្សារលក់ទំនិញរបស់អូស្ត្រាលីឱ្យកាន់តែទូលំទូលាយ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅព្រលានយន្តហោះអន្តរជាតិ Western Sydney ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ
(ស៊ីដនី, អូស្រ្តាលី)៖ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅព្រលានយន្តហោះអន្តរជាតិ Western Sydney ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ។ ព្រលានយន្តហោះថ្មីនេះ នឹងបង្កើនការតភ្ជាប់ដែលអាចបម្រើដល់អ្នកធ្វើដំណើរប្រមាណ១០លាននាក់ក្នុងមួយឆ្នាំ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Western Sydney និងបានជួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត Nocolene Murdoch សកលវិទ្យាធិការរង ព្រមទាំងសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យផងដែរ
(ស៊ីដនី, អូស្រ្តាលី)៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Western Sydney និងបានជួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត Nocolene Murdoch សកលវិទ្យាធិការរង ព្រមទាំងសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យផងដែរ។ ទស្សនកិច្ចនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់និងសិក្សាស្វែងយល់បន្ថែមពីសេដ្ឋកិច្ចចក្រា (circular economy) ការអភិវឌ្ឍធុរកិច្ច ការបណ្តុះបណ្តាលនិងស្រាវជ្រាវព្រមទាំងកម្មវិធីផ្លាស់ប្តូរការសិក្សាដល់សិស្ស-និស្សិតកម្ពុជាផងដែរ។



