News
News(មូស្គូ, សហព័ន្ធរុស្ស៊ី)៖ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ឯកឧត្តម លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងវេទិកានាំចេញអន្តរជាតិ “Made in Russia” ក្រោមអធិបតីភាព ឯកឧត្តម មីខាអ៊ីល មីស្ស៊ូស្ទីន (Mikhail Mishustin) នាយករដ្ឋមន្រ្តីរុស្ស៊ី ជាមួយវត្តមាននៃមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ថ្នាក់ដឹកនាំធុរកិច្ច អ្នកជំនាញ ក្រុមហ៊ុននាំចេញរុស្ស៊ីនិងបរទេស សរុបប្រមាណ ៥០០០រូប មកពីបណ្តាប្រទេសជាង៨០ ជុំវិញពិភពលោក។ វេទិកាប្រចាំឆ្នាំនេះ បានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច ជាពិសេសជំរុញការធ្វើពាណិជ្ជកម្មអន្តរជាតិរវាងរុស្ស៊ីនិងបណ្តាប្រទេសដៃគូ។
News(មូស្គូ, សហព័ន្ធរុស្ស៊ី)៖ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ឯកឧត្តម លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងវេទិកានាំចេញអន្តរជាតិ “Made in Russia” ក្រោមអធិបតីភាព ឯកឧត្តម មីខាអ៊ីល មីស្ស៊ូស្ទីន (Mikhail Mishustin) នាយករដ្ឋមន្រ្តីរុស្ស៊ី ជាមួយវត្តមាននៃមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ថ្នាក់ដឹកនាំធុរកិច្ច អ្នកជំនាញ ក្រុមហ៊ុននាំចេញរុស្ស៊ីនិងបរទេស សរុបប្រមាណ ៥០០០រូប មកពីបណ្តាប្រទេសជាង៨០ ជុំវិញពិភពលោក។ វេទិកាប្រចាំឆ្នាំនេះ បានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច ជាពិសេសជំរុញការធ្វើពាណិជ្ជកម្មអន្តរជាតិរវាងរុស្ស៊ីនិងបណ្តាប្រទេសដៃគូ។
News(ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស)៖ នាថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នៅការិយាល័យអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមអម ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុខ សុីផាន់ណា ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ក្នុងពិធីបើកពេញអង្គនៃកិច្ចប្រជុំលើកទី១៦ នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD 16) ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៥ ។ សូមគូសបញ្ជាក់ផងដែរថា UNCTAD 16 ត្រូវបានរៀបចំឡើងក្រោមមូលបទ "ការកំណត់អនាគត៖ ជំរុញការធ្វើបរិវត្តកម្មសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍប្រកដោយសមធម៌ បរិយាប័ន្ន និងចីរភាព" ដោយផ្តោតសំខាន់លើទិដ្ឋភាពសេដ្ឋកិច្ចសកលដែលអាចបម្រើ ដល់មនុស្ស និងភពផែនដីឱ្យបានកាន់តែប្រសើរឡើង។ សន្និសីទនេះមានការចូលរួមពីប្រមុខរដ្ឋនិងរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងសេដ្ឋកិច្ច ជ័យលាភីណូបែល ប្រធានអង្គការអន្តរជាតិ អ្នកដឹកនាំសង្គមស៊ីវិល និងជំនាញការល្បីៗ ដើម្បីចូលរួមក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ ដោយពិភាក្សាលើតួនាទីពាណិជ្ជកម្ម និងការអភិវឌ្ឍ ក្នុងការកំណត់អនាគតប្រកបដោយបរិយាប័ន្ន ភាពធន់ និងនិរន្តរភាព។ - - - (Geneva, Switzerland): On Monday, 20 October 2025, at the United Nations Office in Geneva, Switzerland, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, accompanied His Excellency Prof. Dr. Sok Siphana, Senior Minister and Chairman of the Trade Policy Advisory Board in attending the Opening Plenary and Ceremony of the Sixteenth Session of the United Nations Conference on Trade and Development (UNCTAD 16), taking place from 20 to 23 October 2025. UNCTAD 16 is held under the theme “Shaping the Future: Driving Economic Transformation for Equitable, Inclusive, and Sustainable Development,” which emphasizes how the global economic landscape can better serve both people and the planet. The conference brings together Heads of State and Government, Ministers of Trade and Economy, Nobel Laureates, heads of international organizations, civil society leaders, and eminent experts to engage in high-level dialogue on the role of trade and development in shaping a more inclusive, resilient, and sustainable future.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងសមាគមអ្នកផលិតចំណីអាហារកម្ពុជាតំណាងសហគ្រាសធុនតូច និងមធ្យម ក្នុងគោលបំណងទទួលស្ដាប់បញ្ហាប្រឈម សំណូមពរផ្សេងៗរបស់វិស័យជន ដើម្បីចូលរួមជំរុញការផលិតកែច្នៃផលិតផលក្នុងស្រុក ក៏ដូចជាកាត់បន្ថយអនុលោមភាពមិនចាំបាច់នានា ព្រមទាំងជម្រាបជូនអំពីការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតជាមួយផ្សារទំនើប និងម៉ាតនៅកម្ពុជា សំដៅជម្រុញការលើកកម្ពស់ផលិតផលខ្មែរ។ --- (Phnom Penh): On the morning of Monday, 20 October 2025, at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce, presided over the meeting with representatives of the Cambodia Food Manufacturers Association and SMEs, aimed at listening to the challenges and requests of the private sector, contribute to promoting local products, reducing unnecessary compliance, as well as informing about the preparation of a matching forum between producers and supermarkets and marts in Cambodia, to promote Cambodian products.