News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ នៅអាកាយានដ្ឋានអន្តរជាតិភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវ លើកទី២ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានវត្តមានចូលរួមជូនដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា និង ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋាន ចំណុះក្រសួងពាណិជ្ជកម្ម។
News(តូក្យូ, ជប៉ុន)៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Takuyu Ajiro អគ្គនាយករងនៃ Produce Department នៃក្រុមហ៊ុន Overseas Merchandise Inspection Co., Ltd. (OMIC) និង លោក Hiroaki SATO ប្រធានផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការគ្រាប់ធញ្ញជាតិ ការិយាល័យផលិតកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសជប៉ុន អំពីនីតិវិធីនៃការនាំចូល ការអនុលោមតាមស្តង់ដាសុវត្ថិភាព និងគុណភាពរបស់ប្រទេសជប៉ុន។
News(តូក្យូ, ជប៉ុន)៖ នាថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ រួមជាមួយអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុននាំចូលអង្ករឈានមុខលំដាប់កំពូលទាំង៣ របស់ជប៉ុន ក្នុងគោលបំណងជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុន។
News(គូឈីង, ម៉ាឡេស៊ី) ៖ នាថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងគូឈីង ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី១ (SEOM1/56)។
News(តូក្យូ, ជប៉ុន)៖ នាថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និង លោកជំទាវ គឹម ស្រីរត្ន័ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Kazuichi Shimada ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន MIRARTH Holdings រួមជាមួយនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនជាច្រើនរូបទៀត នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនMIRARTH Holdings។