ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsលោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមកម្មវិធីពិព័រណ៌ម្ហូបអាហារនិងភេសជ្ជៈអន្តជាតិ លើកទី៣១ (31st International Trade Exhibition for Food and Beverage) ដែលត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលអង់តាលីយ៉ា (Antalya Expo Center) នៅទីក្រុងអង់តាលីយ៉ា សាធារណរដ្ឋតួកគីយ៉េ
(អង់តាលីយ៉ា, តួកគីយ៉េ)៖ នាថ្ងៃទី២៨-៣១ ខែមករា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមកម្មវិធីពិព័រណ៌ម្ហូបអាហារនិងភេសជ្ជៈអន្តជាតិ លើកទី៣១ (31st International Trade Exhibition for Food and Beverage) ដែលត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលអង់តាលីយ៉ា (Antalya Expo Center) នៅទីក្រុងអង់តាលីយ៉ា សាធារណរដ្ឋតួកគីយ៉េ។ ព្រឹត្តិការណ៍នេះមានក្រុមហ៊ុនចូលរួមតាំងបង្ហាញប្រមាណ៣០០ក្រុមហ៊ុន មកពីខេត្តចំនួន៧០ នៅក្នុងប្រទេសតួកគីយ៉េ និងប្រទេសចំនួន៥០ និងមានអ្នកចូលរួមទស្សនាសរុបប្រមាណ ២ម៉ឺននាក់។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៤ ០០០ រៀល/លីត្រ (ចុះថ្លៃ៥០៛) - ប្រេងម៉ាស៊ូត = ៣ ៩៥០ រៀល/លីត្រ (ចុះថ្លៃ១០០៛)
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៤ ០០០ រៀល/លីត្រ (ចុះថ្លៃ៥០៛) - ប្រេងម៉ាស៊ូត = ៣ ៩៥០ រៀល/លីត្រ (ចុះថ្លៃ១០០៛)
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានទទួលជួបពិភាក្សាការងារជាមួយ លោក Akira SASAKI នាយកគ្រប់គ្រងក្រុមហ៊ុន Inoue Calcium Corporation
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានទទួលជួបពិភាក្សាការងារជាមួយ លោក Akira SASAKI នាយកគ្រប់គ្រងក្រុមហ៊ុន Inoue Calcium Corporation។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
Newsក្រសួងពាណិជ្ជកម្ម និងក្រសួងមុខងារសាធារណៈ សហការរៀបចំសិក្ខាសាលាស្តីពី “ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម”
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ នៅអគារមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រសួងពាណិជ្ជកម្ម និងក្រសួងមុខងារសាធារណៈបានសហការ រៀបចំសិក្ខាសាលា ស្តីពី “ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ព្រមទាំងវត្តមានចូលរួមដោយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម និងក្រសួងមុខងារសាធារណៈជាច្រើនរូប។



