ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsលោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមពីធីចុះហត្ថលេខាដោយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន អនុម័តលើកញ្ចប់ថវិការជាតិសម្រាប់ឆ្នាំ២០២៥ នៅវិមានប្រធានាធិបតី ម៉ាឡាកាញ៉ាង
(ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមពីធីចុះហត្ថលេខាដោយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន អនុម័តលើកញ្ចប់ថវិការជាតិសម្រាប់ឆ្នាំ២០២៥ នៅវិមានប្រធានាធិបតី ម៉ាឡាកាញ៉ាង។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ថា ច្បាប់ថវិកាជាតិឆ្នាំ២០២៥ នេះ ត្រូវបានរៀបចំឡើង ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងគាំទ្ររដ្ឋាភិបាលលើកកម្ពស់សេវាកម្មបន្ថែមទៀតស្របតាមផែនការអភិវឌ្ឍន៍ហ្វីលីពីនឆ្នាំ២០២៣-២០២៨។ បន្ថែមពីនេះ រដ្ឋាភិបាលហ្វីលីពីនក៏ផ្តល់អាទិភាពដល់កាវិនិយោគបៃតង ការត្រៀមការពារគ្រោះមហន្តរាយ ជំរុញនវានុវត្តន៍ និងលើកកម្ពស់ពាណិជ្ជកម្ម ផងដែរ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបើក “ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៤”
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចថាមវន្ត និងបរិយាប័ន្ន” ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ឧកញ៉ា គួច ផេង តំណាងអង្គការបណ្ដាញសហគ្រិនសកលកម្ពុជា (GEN Cambodia) ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងម្ចាស់អាជីវកម្ម ក្រុមហ៊ុន សហគ្រាស ពីវិស័យឯកជន និងសិស្សានុសិស្សជាច្រើនរូប។
Newsទិវាសន្តិភាពនៅកម្ពុជា និង ខួបលើកទី២៦ ទិវាបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមរយៈនយោបាយ ឈ្នះ ឈ្នះ ២៩ ធ្នូ ២០២៤
ទិវាសន្តិភាពនៅកម្ពុជា និង ខួបលើកទី២៦ ទិវាបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមរយៈនយោបាយ ឈ្នះ ឈ្នះ ២៩ ធ្នូ ២០២៤
Newsក្រសួងពាណិជ្ជកម្មចូលរួមអបអរសាទរព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលជាព្រឹត្តិការណ៍នៃការសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាព នៃអត្តសញ្ញាណ ដោយមានចិត្តសោមនស្សចំពោះអ្វីៗដែលបានឆ្លងកាត់ បានជម្នះ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ
ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឱ្យរំភើបជាច្រើនដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥រាជធានី-ខេត្ត និងការប្រគុំតន្រ្តី សម្ដែងសិល្បៈចម្រុះដែលមានសិល្បៈករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចផងដែរ។ ជួបគ្នានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីម៉ោង ៣:០០រសៀល រហូតដល់ម៉ោង ១:០០ទាបភ្លឺ។
Newsឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាវគ្គបណ្តុះបណ្តាលស្តីពីវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ (លើកទី២)
(ភ្នំពេញ)៖ ព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាវគ្គបណ្តុះបណ្តាលស្តីពីវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ (លើកទី២) ជូនសិក្ខាកាមដែលបានប្រលងជាប់ជាស្ថាពរសរុបចំនួន ៣៩រូប (ស្រី ១៦រូប)។



