News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូហុងកុង ដឹកនាំដោយ លោក Larry Szeto នៃសមាគមរោងចក្រផលិតក្រដាស Hong Kong Corrugated Paper Manufacturers’ Association (HKCPMA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម ។
News(ភ្នំពេញ)៖ នាថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅអគារ Raintree លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ទិវាសិទ្ធិនារីអន្តរជាតិ (IWD) និងកិច្ចពិភាក្សាទាក់ទងទៅនឹងចូលរួមអាជីវកម្ម ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងវិស័យធុរកិច្ចរបស់កម្ពុជា។
News(ប៉ីហៃ, ចិន)៖ នាថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើទស្សនៈកិច្ចនៅក្រុមហ៊ុន COFCO Bio-Energy Co. Ltd. និងរោងចក្រផលិត semiconductor របស់ក្រុមហ៊ុន HKC Co., Ltd. ដើម្បីពិភាក្សាអំពីឱកាសធ្វើពាណិជ្ជកម្ម និងសិក្សារអំពីដំណើរការនៃខ្សែច្រវាក់ផលិតកម្មនៃក្រុមហ៊ុនទាំងពីរ ព្រមទាំងបានជួបពិភាក្សាការងារជាមួយ លោកស្រីអភិបាលក្រុងប៉ៃហៃ ផងដែរ។
Newsខាងក្រោមនេះ គឺជារូបភាពខ្លះៗ នៃសកម្មភាពចាប់ផ្តេីមនៃការដាក់លក់ផលិតផលខ្មែរសាកល្បងរបស់អាជីវករខ្មែរ ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការជំរុញ និងបង្កេីនការលក់ផលិតផលខ្មែរ។ ការដាក់លក់នេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ តទៅ នៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ វេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០រសៀល នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី រាជធានី-ខេត្ដ ចំនួន១៩ ស្មេីនឹង២៩ទីតាំង រួមមាន៖ រាជធានីភ្នំពេញ ៤ទីតាំង ខេត្តបន្ទាយមានជ័យ ១ទីតាំង បាត់ដំបង ៣ទីតាំង កំពង់ចាម ១ទីតាំង កំពត ២ទីតាំង កំពង់ឆ្នាំង ២ទីតាំង ព្រះសីហនុ ១ទីតាំង ពោធិ៍សាត់ ២ទីតាំង តាកែវ ១ទីតាំង សៀមរាប ២ទីតាំង ស្ទឹងត្រែង ១ទីតាំង ព្រៃវែង ១ទីតាំង ក្រចេះ ១ទីតាំង ស្វាយរៀង ១ទីតាំង កំពង់ស្ពឺ ១ទីតាំងកំពង់ធំ ១ទីតាំង កណ្តាល ១ទីតាំង ត្បូងឃ្មុំ ២ទីតាំង និងកោះកុង ១ទីតាំង។ សូមជម្រាបជូនថា ផលិតផលខ្មែរដែលនឹងត្រូវដាក់លក់នៅតាមទីតាំងទាំងនេះ មានដូចជា៖ អាហារសម្រន់ បង្អែម ភេសជ្ជៈ ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ បន្លែ ត្រីសាច់កែច្នៃជាដើម។ ដើម្បីចូលរួមលើកកម្ពស់ផលិតផលខ្មែរ ក្រសួងពាណិជ្ជកម្ម សូមធ្វើការអំពាវនាវដល់សាធារណជនទាំងអស់ អញ្ជើញចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរឱ្យបានកុះករទាំងអស់គ្នា៕
News(ប៉ីហៃ, ចិន)៖ នាថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធីបតីក្នុងពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០ តោន និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ចំនួន ២០០,០០០ តោន សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និង ក្រុមហ៊ុន COFCO BIO-ENERGY CO., LTD ជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។