News(ក្វាងចូវ, ចិន)៖ នាថ្ងៃចន្ទ ទី២៤ ខែកុម្ភ: ឆ្នាំ២០២៥ នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ បានចូលរួមក្នុងពិធីបេីកសម្ភោធការិយាល័យថ្មីរបស់សមាគម China Association for Promoting UN Procurement (CAPUNP) - Asia-Pacific Economic and Trade Commision (APETC) សម្រាប់ការទំនាក់ទំនងទិញទំនិញនាំចូលរបស់ចិន ដែលស្ថិតនៅក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន។
News(សៀមរាប)៖ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី “គោលនយោបាយ កម្មសិទ្ធិបញ្ញាសម្រាប់មជ្ឈមណ្ឌលគាំពារព័ត៌មានបច្ចេកវិទ្យា និងនវានុវត្តន៍ WIPO (TISCs) និងការិយាល័យផ្ទេរបច្ចេកវិទ្យា (TTOs)” ដែលបានសហការរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។
News(ចូហូ, ម៉ាឡេស៊ី)៖ នាថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងកម្ពុជាសម្រាប់ក្រុមការងារជាន់ខ្ពស់ ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤៧ របស់ក្រុមការងារជាន់ខ្ពស់ ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន នៅទីក្រុងដេសារុ រដ្ឋចូហូ ប្រទេសម៉ាឡេស៊ី ដែលរៀបចំឡើងដោយ ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៥។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម បានចូលរួមក្នុងសិក្ខាសាលាជាន់ខ្ពស់ស្តីពី «មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធន៍អន្តរជាតិ» ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកសាស្ត្រាចារ្យ Ricardo Hausmann នាយកស្ថាបនិកនៃ Harvard’s Growth Lab និងជាសាស្ត្រាចារ្យទទួលបន្ទុកផ្នែកអនុវត្តន៍សេដ្ឋកិច្ចនយោបាយអន្តរជាតិ នៃសាលា Harvard Kennedy របស់សាកលវិទ្យាល័យ Harvard និងជាវាគ្មិនកិត្តិយសឡើងធ្វើបទឧទ្ទេសនាមពិសេស ព្រមទាំងមានអ្នកតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាសិក្ខាកាមប្រមាណ ៦០រូបផ្សេងទៀត។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរោងចក្រខនហ្វីរែល លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បាមអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកែច្នៃនិងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព Labiocert របស់ក្រុមហ៊ុនប៉េប៉េអឹម និងខនហ្វីរែល ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនប៉េប៉េអឹម និងខនហ្វីរែល ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូប។