News📅 ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ 📍 សួនអឺរ៉ុប ភីអេច យូរ៉ូផាក ក្នុងគម្រោងបុរី ប៉េង ហួត បឹងស្នោ Grand Hall កម្មវិធីព្រឹក៖ ទិដ្ឋភាពពាណិជ្ជកម្មឌីជីថល និងក្របខ័ណ្ឌគោលនយោបាយ 📅 ០៩:៤០ - ១២:០០ 📍 Main Hall ជាន់ផ្ទាល់ដី កម្មវិធីរសៀល៖ កិច្ចពិភាក្សអំពី បញ្ញាសិប្បនិម្មិត (AI) កិច្ចការពារអ្នកប្រើប្រាស់ និងទិន្នន័យសម្រាប់អាជីវកម្មបែបថ្មី 📅 ១៣:៣០ - ១៧:០០ 📍 Platinum Hall ជាន់ទី១ ហេតុអ្វីអ្នកគួរចូលរួម? -ស្វែងយល់ពីក្របខ័ណ្ឌគោលនយោបាយ យន្តការអភិបាលកិច្ចសម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI ប្រកបដោយការទទួលខុសត្រូវ -យល់ដឹងពីការពង្រឹងអនុលោមភាព ភាពប្រកួតប្រជែង និងបង្កើនការជឿទុកចិត្តពីអតិថិជនលើអាជីវកម្មឌីជីថលរបស់អ្នក -បង្កើនបណ្តាញទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មដទៃ និងអ្នកជំនាញ ចុះឈ្មោះឥឡូវនេះ! ចំនួនមានកំណត់ សូមចុចតំណភ្ជាប់ខាងក្រោម ឬស្កេនកូដ QR ដើម្បីចុះឈ្មោះឥឡូវនេះ អោយបានមុនថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤! 👉 ចុះឈ្មោះ៖ https://dtf.moc.gov.kh/event-register - - - 🌟 You’re Invited to the 1st Cambodia Digital Trade Forum and Online Expo! 🌟 📅 Date / Time: 13 December 2024, Morning Session: 9:40AM - 12:00PM. Venue: PH Euro Park Grand Hall, Main Hall. Afternoon Session: 1:30PM - 5:00PM. Venue: PH Euro Park Grand Hall, Platinum Hall. Why Attend? - Understand policy frameworks and governance mechanisms for adopting AI responsibly. - Gain insights into ensuring compliance, competitiveness, and trust in digital trade. - Networking with industry experts, peers, and thought leaders. Who Should Attend? Owners, CEOs, business leaders, innovation teams, compliance officers, and decision-makers from all industries keen to future-proof their businesses. Register Now! Seats are limited, so secure your spot today. Click the link below or scan the QR code to register: 👉 Registration Link: https://dtf.moc.gov.kh/event-register 📅 Deadline to Register: Wednesday, 11 December 2024 We look forward to welcoming you to this exciting event.
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា របស់អង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ព្រមទាំងអនុគណៈកម្មការខ្លឹមសារ និងឯកសារ សម្រាប់សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក លោកស្រី ដែលជាសមាជិកសមាជិកានៃអនុគណៈកម្មការខ្លឹមសារ និងឯកសារផងដែរ។
Newsសេចក្តីជូនដំណឹងស្តីពី៖ ជំនួបពាណិជ្ជកម្ម ក្រោមប្រធានបទ “ការអភិវឌ្ឍផលិតផលសក្តានុពលកម្ពុជា”
News(ភ្នំពេញ)៖ នាថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់អែនមូន ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមវេទិកាជាតិលើកទី៣ ស្ដីពី “ស្ដ្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច” ប្រធានបទ “ភាពជាអ្នកដឹកនាំរបស់ស្ត្រី នៅរដ្ឋបាលមូលដ្ឋាន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
News(ភ្នំពេញ)៖ នាពីព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ និងចុះហត្ថលេខាលើលិខិត Letter of Intent រវាងក្រុមការងារជំរុញការនាំចេញ និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់។