News(Phnom Penh): On the afternoon of Tuesday, 15 September 2026, at the Ministry of Commerce, His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, received a courtesy call from Mr. YAO Haitao, Chairman of the Global Chamber of Commerce & Association Alliance in China, along with a delegation representing approximately 36 Chinese companies specializing in finance, agriculture, manufacturing, processing, and investment. During the meeting, His Excellency Secretary of State extended a warm welcome to the delegation and discussed the progress of Cambodia’s economy, business environment, trade opportunities, and international trade. His Excellency also addressed trade policies, trade facilitation, economic diversification, the mechanism of the Export Promotion Task Force, and other incentives offered by the Royal Government of Cambodia. In response, Mr. YAO Haitao and his delegation expressed their keen interest in Cambodia’s economic development, government policies, and favorable business environment for foreign investors. The delegation highly appreciated the strong cooperation between Cambodia and China across various sectors and presented upcoming collaborative projects in agriculture and processing facilities.
News(Hanoi, Vietnam): On the morning of Monday, 14 September 2026, in Hanoi, His Excellency Long Kemvichet, Director General of the General Directorate of International Trade, co-chaired a technical working group meeting with Mr. Do Quoc Hung, Director General of the Asia-Pacific Market Department of the Ministry of Industry and Trade of Vietnam. The meeting aimed to review the progress of Cambodia-Vietnam economic and trade cooperation in order to further promote bilateral trade growth.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Baitong Hotel & Resort ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេស និងលោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា (EUD) បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង «សិក្ខាសាលាពិគ្រោះយោបល់ជាមួយវិស័យឯកជនលើការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីម្រេច»។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមពីវិស័យឯកជន ជាពិសេសលើការកំណត់នូវបញ្ហាប្រឈម ឱកាស និងសំណូមពរ ដើម្បីជាធាតុចូលក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយនេះឱ្យកាន់តែមានភាពពេញលេញ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីតំណាងក្រសួងពាណិជ្ជកម្ម តំណាងគម្រោង EU-German CAPSAFE សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា សមាគម/សហគមន៍ម្រេច ក្រុមហ៊ុននាំចេញ សហគ្រាសកែច្នៃ និងមន្ត្រីកសិកម្មមកពីខេត្តកំពត និងខេត្តត្បូងឃ្មុំ ជាច្រើនរូប។ ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃការរៀបចំគោលនយោបាយម្រេចកម្ពុជានេះ ដែលនឹងក្លាយទៅជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការកំណត់ទិសដៅឱ្យបានច្បាស់លាស់សម្រាប់កម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីផលិតកម្មម្រេច តាមរយៈការបង្កើតតម្លៃបន្ថែមនៅក្នុងខ្សែច្រវាក់តម្លៃ ជួយបង្កើនប្រាក់ចំណូលកសិករនៅតាមតំបន់ជនបទ និងជំរុញការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារសហភាពអឺរ៉ុប។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់តំណាងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមពិភាក្សា និងផ្តល់យោបល់យ៉ាងផុសផុល ដែលជាធាតុចូលបន្ថែម ដើម្បីឱ្យការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីម្រេចនេះ កាន់តែគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពក្នុងការអនុវត្ត៕
Newsសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនចំពោះដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា អ៊ាង សុផាត ធម្មសទ្ធានុរ័ក្ខសិរីតាណី អគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភក៏ ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចជំនួបផ្សារភ្ជាប់អាជីវកម្មរវាងបណ្តាញអ្នកចែកចាយផលិតផលខ្មែរក្នុងស្រុក និងទីផ្សារប្រទេសចិន ជាមួយសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលបានចូលរួមយុទ្ធនាការផលិតផលជាតិ #MadeInCambodia។ កិច្ចជំនួបនេះ មានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ លោក លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងក្រុមហ៊ុនចែកចាយ ខេអេច (KH Distribution), ក្រុមហ៊ុន X Capital Investment Co., Ltd., ក្រុមហ៊ុន Grab Cambodia និងតំណាងសហគ្រាសធុនតូច និងមធ្យមជាច្រើនរូប។ ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនចែកចាយចំនួន៣ រួមមាន៖ ក្រុមហ៊ុន ខេអេច ដែលជាក្រុមហ៊ុនចែកចាយក្នុងស្រុក, ក្រុមហ៊ុន X Capital Investment Co., Ltd. ដែលជាក្រុមហ៊ុនសម្រួលទីផ្សារប្រទេសចិន និងក្រុមហ៊ុន Grab Cambodia បានចូលរួមជាវាគ្មិន ដោយបានផ្តោតសំខាន់លើលក្ខខណ្ឌ បែបបទ នីតិវិធី និងគោលដៅរបស់ក្រុមហ៊ុននីមួយៗ ក្នុងការជួយសម្រួល និងជំរុញផលិតផលខ្មែរឱ្យអាចចូលទៅកាន់បណ្តាញចែកចាយ ព្រមទាំងពង្រីកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុកឱ្យកាន់តែទូលំទូលាយ។ កិច្ចជំនួបនេះ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សហគ្រាសកម្ពុជា បណ្តាញអ្នកចែកចាយ និងដៃគូអាជីវកម្មទាំងក្នុងស្រុក និងប្រទេសចិន ក្នុងការជំរុញការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីពង្រីកចំណែកទីផ្សារ លើកកម្ពស់ការផលិត ការកែច្នៃ ការប្រើប្រាស់ និងការចែកចាយផលិតផលកម្ពុជា ស្របពេលដែលក្រសួងពាណិជ្ជកម្ម បាននិងកំពុងជំរុញផលិតផលខ្មែរយ៉ាងសកម្ម តាមរយៈការរៀបចំយុទ្ធនាការផលិតផលជាតិ #MadeInCambodia។