News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក អេនតូនី ជីន អគ្គនាយកប្រតិបត្តិធនាគារវឌ្ឍនៈ ចូលជួបសម្ដែងការគួរសម ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក(e-payment) សម្រាប់សេវាសាធារណ:របស់ក្រសួងពាណិជ្ជកម្ម។ --- (Phnom Penh): On the afternoon of Wednesday, 15 January 2025, at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce received a courtesy call from Mr. Anthony Chin, Chief Executive Officer of Vattanac Bank, to discuss enhancing cooperation on the development of e-payment for the Ministry of Commerce’s public services.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារ Oakwood Premier ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមសន្និសីទផ្សព្វផ្សាយស្តីពីពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិន លើកទី១៣៧ នៅកម្ពុជា ដែលបានសហការរៀបចំឡើងដោយមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន និងសភាពាណិជ្ជកម្មកម្ពុជា ដែលមានការចូលរួមពីតំណាងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន-សហគ្រាស និងវិស័យឯកជនពាក់ព័ន្ធ ជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអបអរសាទរ និងគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិន លើកទី១៣៧ ក្នុងការពង្រឹងភាពជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ការលើកកម្ពស់ឱកាសអាជីវកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
News(ហ៊ីមេជី, ជប៉ុន)៖ នាថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអគ្គស្នងការរងសម្រាប់តំណាងកម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ អូសាកា កាន់សៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំ “The International Participants Meeting 2025 (IPM 2025)” ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងហ៊ីមេជី និងទីក្រុងអូសាកា ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម TOKURA Masakazu ប្រធានសមាគមជប៉ុនសម្រាប់ពិព័រណ៍ពិភពលោកឆ្នាំ ២០២៥។
News(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយ លោក Geesan Suh អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្មថ្មី និងសហការីរបស់ក្រុមហ៊ុន POSCO International ដែលជាក្រុមហ៊ុនឈានមុខគេរបស់ប្រទេសកូរ៉េ មានឯកទេសខាងផ្នែកពាណិជ្ជកម្មអន្តរជាតិ ថាមពល ដែកថែប ខ្សែច្រវាក់តម្លៃកសិផលនិងទំនិញ ដើម្បីពិភាក្សាអំពីឱកាសបង្កើតធុរកិច្ចថ្មីៗនៅក្នុងប្រទេសកម្ពុជា និងសិក្សាស្វែងយល់អំពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងវិស័យកសិកម្ម ដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច ពីប្រទេសកម្ពុជា។
News(អង់ការ៉ា, តួកគីយ៉េ)៖ នារសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមអមទីប្រឹក្សាស្ថានឯកអគ្គរាជទូតកម្ពុជា ជួបពិភាក្សាការងារជាមួយ លោកស្រី Wassila Ouldchikh នាយកគ្រប់គ្រងផ្នែកលក់និងគម្រោងអន្តរជាតិ របស់ក្រុមហ៊ុន Discover Events និងសហការី ដើម្បីពិភាក្សាអំពីគម្រោងក្នុងការអញ្ជើញក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសកម្ពុជាចូលរួមក្នុងកិច្ចប្រជុំកំពូលហាឡាលពិភពលោក លើកទី១១ និងកិច្ចសហការក្នុងការផ្សព្វផ្សាយព័ត៌មានជូនដល់ក្រុមហ៊ុន-សហគ្រាសកម្ពុជា ឱ្យអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍ហាឡាលឆ្នាំ២០២៥ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៦-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ។