News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន ឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុន AZ Group និងលោក Jas Sohl នាយកក្រុមហ៊ុន SOHL និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងសំណើរៀបចំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងទីក្រុងញ៊ូវដែលី នៃសាធារណរដ្ឋឥណ្ឌា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារហ្វែរហ្វៀល បាយម៉ារៀត ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្ទៀងផ្ទាត់ ស្តីពី “ការវាយតម្លៃ និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ ស្តង់ដាពាណិជ្ជកម្មបៃតង វិធានដើមកំណើតទំនិញ និងបរិវត្តកម្មទ្វេដង”ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងមន្រ្តីជាន់ខ្ពស់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកស្រីប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា តំណាងស្ថានទូត និងអង្គទូតបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនជាច្រើនរូប។
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ នៅផ្សារទំនើបអ៊ីអន សែនសុខ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការរថយន្តអគ្គិសនីទំនើបម៉ាក AION V និង HYPTEC HT របស់ក្រុមហ៊ុន H.H AUTO PRESTIGE CO., LTD ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រុមហ៊ុន AION CAMBODIA និង AION Global ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
News(បាងកក, ថៃ)៖ នាថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាសម្រាប់ភាគីកម្ពុជា បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី១១ នៃគណៈកម្មាធិការចរចាពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាជាមួយ លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ក្នុងគោលបំណងដើម្បីជម្រាបជូនអំពីការត្រៀមរៀបចំកសាងឯកសារគោលនយោបាយម្រេចកម្ពុជា និងស្វែងយល់បន្ថែមអំពីស្ថានភាពទីផ្សារម្រេចកម្ពុជា រួមបញ្ចូលទាំងកាលានុវត្តភាព បញ្ហាប្រឈម សំណូមពរនិងដំណោះស្រាយ។